website_news:2020300408

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានទទួលពលករខ្មែរឆ្លងដែនខុសច្បាប់ ពីសមត្ថកិច្ចថៃចំនួន ០៧នាក់

https://www.facebook.com/GDIOfficial/ April 29 2020

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម នាវេលាម៉ោង ១៥និង៥០នាទី ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ បានទទួលពលករខ្មែរឆ្លងដែនខុសច្បាប់ ពីសមត្ថកិច្ចថៃចំនួន ០៧នាក់។ នគរបាលអន្តោប្រវេសន៍ប៉ុស្តិ៍បានឲ្យដឹងថា ពលករខ្មែរទាំង ០៧នាក់ ស្រី ០២នាក់ មាន ១. ឈ្មោះ សង លាភ ភេទប្រុស អាយុ ៣៥ឆ្នាំ ទីលំនៅ បច្ចុប្បន្ន ស្ថិតក្នុងភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង, ២. ឈ្មោះ រិន ទៀរុន ភេទប្រុស អាយុ ២១ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង, ៣. ឈ្មោះ ប៊ុន រិទ្ធ ភេទប្រុស អាយ ៣១ឆ្នាំ ទីលំនៅ បច្ចុប្បន្ន ភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង, ៤. ឈ្មោះ ម៉ៅ ដែន ភេទស្រី អាយុ ៣៤ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង, ៥. ឈ្មោះ រិទ្ធ ពេជ្រ ភេទប្រុស អាយុ ០៧ឆ្នាំ ទីលំនៅ បច្ចុប្បន្ន ភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង, ៦. ឈ្មោះ រិទ្ធ ដារ៉ា ភេទស្រី អាយុ ០៤ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិអន្លង់ស្វាយ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង និង៧. ឈ្មោះ ហេង ពិសី ភេទប្រុស អាយុ ៣៨ឆ្នាំ ទីលំនៅបច្ចុប្បន្ន ភូមិព្រៃទទឹង ឃុំព្រៃទទឹង ស្រុកស្រីសន្ធកណ្តាល ខេត្តព្រៃវែង។ ក្នុងនេះដែរ ក៏មានការចូលរួមពីមន្ត្រីចត្តាឡីស័ក ត្រួតពិនិត្យសុខភាពផងដែរ កម្លាំងនគរបាលប៉ុស្តិ៍ បានធ្វើការអប់រំណែនាំ រួចអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ៕

website_news/2020300408.txt · Last modified: 2020/04/30 15:01 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki