website_news:2020300409

ពលរដ្ឋខ្មែរ ចូលប្រទេសតាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ មានចំនួន ០៤នាក់

https://www.facebook.com/GDIOfficial/ April 29 2020

នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២០ ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិព្រំ នៅបន្តបិទមិនអនុញ្ញាតឲ្យអ្នកដំណើរ មធ្យោបាយ និងទំនិញ ចូល-ចេញ ឆ្លងកាត់ច្រកទ្វារនេះបាន។ ដោយឡែកមានពលរដ្ឋខ្មែរ ចូលប្រទេសតាមច្រកទ្វារព្រំដែនអន្តរជាតិព្រំ មានចំនួន ០៤នាក់ ស្រី ០២នាក់ ក្មេង ០២នាក់ បន្ទាប់មកក្រុមចត្តាឡីស័ក វាស់កំដៅពុំមានសញ្ញាអ្វី គួរឲ្យកត់សំគាល់ និងបានធ្វើការអប់រំណែនាំ ដល់ពួកគាត់ពីវិធីបង្ការ ទប់ស្កាត់ ក្នុងការចម្លងមេរោគកូវីដ-១៩ រួចក៏ឲ្យប្រជាពលរដ្ឋទាំងនោះ វិលទ្រឡប់ទៅស្រុកកំណើតរៀងៗខ្លួន៕

website_news/2020300409.txt · Last modified: 2020/04/30 15:08 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki