website_news:2020300606

ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ ចុះសួរសុខទុក្ខ និងចែកគ្រឿងឧបភោគបរិភោគ និងសម្លៀកបំពាក់ពលករខ្មែរជាង១០០នាក់

http://kampucheathmey.com/ 29/6/2020 8:36 Pm

ភ្នំពេញ ៖ លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជាបានឲ្យដឹងនៅមុននេះបន្តិចថា នៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២០ ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានសហការជាមួយមូលនិធិលើក កម្ពស់សិទ្ធិនិងគុណភាពជីវិតពលករ (LPN) មូលនិធិកញ្ចក់ឆ្លុះបញ្ចាំង ប៉ុស្តិ៍ប៉ូលីសម៉ាក់កាសាន់ និងរដ្ឋបាលខណ្ឌឌិនដែង ចុះសួរសុខទុក្ខ និងចែកគ្រឿងឧបភោគបរិភោគ និងសំលៀកបំពាក់ដល់បងប្អូនពលករខ្មែរប្រមាណជាង១០០នាក់នៅក្នុងការដ្ឋានសំណង់របស់ក្រុមហ៊ុនរីថា នៅទីក្រុងបាងកក ដែលកំពុងជួបទុក្ខលំបាកដោយសារអគ្គីភ័យឆាបឆេះកន្លែងស្នាក់៕ កោះកែវ

website_news/2020300606.txt · Last modified: 2020/06/30 14:06 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki