website_news:2020300701

សម្ដេច ស ខេង អញ្ជើញបើកសិក្ខាសាលាកម្រិតថ្នាក់ដឹកនាំស្ដីពី កតិកាសញ្ញាពិភពលោក សម្រាប់ទេសន្ដរប្រវេសន៍ ដោយសុវត្ថិភាពនិងស្របច្បាប់

https://dap-news.com/national/ BySS107 Posted on July 30, 2020

ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជូញដូរមនុស្ស (គ.ជ.ប.ជ) នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ ២០២០ នេះនាទីស្ដីការក្រសួងមហាផ្ទៃ បានអញ្ជើញបើក សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើកទី២កម្រិតថ្នាក់ដឹកនាំ ស្ដីពីកតិកាសញ្ញាពិភពលោកសម្រាប់ទេសន្ដរប្រវេសន៍ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់(GCM)។

សូមជម្រាបថា កតិកាសញ្ញាពិភពលោកសម្រាប់ទេសន្ដរប្រវេសន៍ ដោយសុវត្ថិភាព រៀបរយ និងស្របច្បាប់ គឺជាក្របខណ្ឌទូលំទូលាយទីមួយ របស់អង្គការសហប្រជាជាតិ ដែលត្រូវបានអនុម័តតាមរយៈកិច្ចការពិភាក្សា អន្ដរ រដ្ឋាភិបាល ដើម្បីធ្វើឲ្យកិច្ចសហការអន្ដរជាតិមានភាពល្អប្រសើរ ក្នុងអភិបាលកិច្ចទេសន្ដរប្រវេសន៍ជាសកលនិងត្រូវបានឯកភាពគាំទ្រដោយមហាសន្និបាតអង្គការសហប្រជាជាតិ ដែលប្រារព្ធឡើងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងញ៉ូយ៉កដែលមានសមាជិកចូលរួមចំនួន១៥២ប្រទេស៕ដោយ ៖ អេង ប៊ូឆេង

website_news/2020300701.txt · Last modified: 2020/07/30 13:06 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki