website_news:2020300901

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ អំពាវនាវឱ្យពលករដែលវិលត្រឡប់មកពីប្រទេសថៃចូលរួមប្រយុទ្ធនឹងជំងឺកូវីដ១៩ ផ្តើមចេញពីការធ្វើអនាម័យខ្លួនជាប្រចាំ

https://gdlf-kh.com/ 2020/09/29/ Kao sophy ខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ នារសៀលថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ លោកជំទាវ ឯក សុវណ្ណភារៈ អភិបាលរងខេត្តស្វាយរៀង តំណាងឯកឧត្តម ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានអញ្ជើញចូលរួមពិធីសំណេះសំណាលជាមួយពលករដែលវិលត្រឡប់មកពីប្រទេសថៃចំនួន ១១៥នាក់ ស្ថិតក្នុងឃុំក្រសាំង ស្រុករមាសហែក ខេត្តស្វាយរៀង ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ពិធីដែរក៏មានការចូលរួមពីកងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ ព្រមទាំងអាជ្ញាធរ ដែនដីជាច្រើនរូបទៀត ។

លោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានបន្តថា៖ ថ្ងៃនេះក្រុមការងារបានចុះសំណេះសំណាលជាមួយប្រជាពលរដ្ឋចំណាកស្រុកមកពីប្រទេសថៃ ដើម្បីឈ្វេងយល់ និងការរស់នៅរបស់ពលករអំឡុងពេលកូវីដ១៩ ហើយក៏ចង់ដឹងអំពីស្ថានភាពរបស់ស្រុករមាសហែក ក្នុងការទប់ស្កាត់ និងឆ្លើយតបបញ្ហាប្រឈមរបស់ជំងឺកូវីដ១៩ ចំពោះប្រជាពលរដ្ឋដែលចំណាកស្រុកមកពីប្រទេសថៃផងដែរ។ លោកជំទាវបានបន្តថា អាជ្ញាធរមូលដ្ឋាន និងមន្ត្រីដែលពាក់ពន្ធ័ទាំងអស់ ត្រូវបន្តចូលរួមផ្សព្វផ្សាយអំពីវិធានការការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាល គណៈកម្មការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ថ្នាក់ជាតិ និងគណៈកម្មការប្រយុទ្ធប្រឆាំងនិងជំងឺកូវីដ១៩ថ្នាក់ខេត្ត ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ពិសេសការដាក់ឲ្យនៅដាច់ដោយឡែក ១៤ថ្ងៃដោយស្ម័គ្រចិត្ត សម្រាប់អ្នកដែលទើបត្រឡប់ពីធ្វើការក្រៅខេត្ត និងក្រៅប្រទេស ដើម្បីសុវត្ថិភាពក្រុមគ្រួសារ និងសង្គមជាតិទាំងអស់គ្នា។

លោកជំទាវក៏បានអំពាវនាវ និងសំណូមពរ ដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមឲ្យមានការយោគយល់លើចំណាត់ការក្នុងគ្រាដ៏លំបាកនេះ និងសូមចូលរួមអនុវត្តទាំងអស់គ្នា ដើម្បីសេចក្តីសុខនិងសុវត្ថិភាពសុខភាពផ្ទាល់ខ្លួនផង និងដើម្បីសុវត្ថិភាពសុខភាពសម្រាប់អ្នកដទៃ និងសហគមន៍ទាំងមូលផង នៅក្នុងកាលៈទេសៈដែលប្រទេសជាតិយើងកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ។ លោកជំទាវ ជូ ប៊ុនអេង និងក្រុមការងារ បាននាំយកអំណោយចែកជូនដល់ពលករចំនួន១១៥នាក់ ក្នុងម្នាក់ៗ ទទួលបានគ្រឿងឧបភោគបរិភោគមួយចំនួន និងឃីត ១ កញ្ចប់ផងដែរ ៕

website_news/2020300901.txt · Last modified: 2020/09/30 11:58 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki