website_news:2020300902

អបអរសាទរកិច្ចប្រជុំឆ្លុះបញ្ចាំងអំពីវឌ្ឍនភាពនៃការអនុវត្តការងារ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

https://gdlf-kh.com/ 2020/09/29/ Kao sophy ខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃអង្គារ ១២កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ នៅសាលប្រជុំ អគារ ខ សាលាខេត្ត គណៈកម្មាធិការ គ.ខ.ប.ជខេត្តស្វាយរៀង បានរួមសហការជាមួយអង្គការឆាលហ្វាន់ ក្រោមកិច្ចសម្របសម្រួលជាមួយអគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស គ.ជ.ប.ជ បានរៀបចំកិច្ចប្រជុំឆ្លុះបញ្ចាំងអំពីវឌ្ឍនភាព នៃការអនុវត្តការងារ ស្តីពីការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ក្រោមអធិបតីភាព លោកជំទាវ ជូ ប៊ុនអេងរដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍ គ.ជ.ប.ជ ។

អញ្ជើញចូលរួមជាគណៈអធិបតី និងអ្នកចូលរួមមានលោកជំទាវ ឧ.ឯក ប៉ុណ្ណ សំខាន់ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគ.ជ.ប.ជ លោកជំទាវ ឯក សុវណ្ណភារៈ អភិបាលរងខេត្ត និងជាប្រធានលេខាធិការដ្ឋាន គខបជ ខេត្តស្វាយរៀង លោក ប្រាសាន់វើម៉ា នាយកប្រចាំប្រទេសអង្គការឆាលហ្វាន់កម្ពុជា និងលោកនាយកអង្គការឆាលហ្វាន់ប្រចាំខេត្តស្វាយរៀង តំណាងពីស្ថាប័នតុលាការខេត្ត តំណាងកងកម្លាំងទាំងបី ប្រធានក្រុមជំនួយកិច្ចការ បង្ការទប់ស្កាត់ និងការពារជនរងគ្រោះ របស់អគ្គលេខាធិការដ្ឋានគ.ជ.ប.ជ តំណាងពីនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស ប្រធាន អនុប្រធានមន្ទីជុំវិញខេត្ត អាជ្ញាធរដែនដី កងរាជអាវុធហត្ថអភិបាលក្រុង ស្រុក សង្កាត់ និងអង្គការដៃគូរអភិវឌ្ឍ មួយចំនួន សរុបវត្តមានសរុប ៩០នាក់ ។

គោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីចែករំលែករបាយការណ៍ និងលទ្ធផលនៃកិច្ចសហការលើគម្រោងសហគមន៍កុមារមេត្រីនៅខេត្តស្វាយរៀង រយៈពេល២៤ខែ ព្រមទាំងលទ្ធផលនៃសិក្ខាសាលាថ្នាក់ជាតិ ស្តីពីកិច្ចការពារកុមារពីអំពើជួញដូរការរំលោភបំពានផ្សេងៗ និងការធ្វើទេសន្តរប្រវេសន៍ និងពិភាក្សាលើទិសដៅអនុវត្តបន្តសម្រាប់អនុវត្តក្នុងត្រីមាសទី៤ ឆ្នាំ២០២០។ កិច្ចប្រជុំនេះ ក៏បានចែករំលែកអំពីកិច្ចសហការក្នុងការចូលរួមរបស់អាជ្ញាធរមូលដ្ឋានក្នុងការអនុវត្តគម្រោងសហគមន៍កុមារមេត្រីប្រឆាំងការជួញដូរកុមារ និងការធ្វើចំណាកស្រុកដោយគ្មានសុវត្ថិភាព៕

website_news/2020300902.txt · Last modified: 2020/09/30 12:00 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki