website_news:2020300904

ឃាត់ខ្លួនមនុស្សស្រី៨នាក់ដែលសង្ស័យបង្កប់ឲ្យមានការជួញដូរផ្លូវភេទជាមួយភ្ញៀវក្នុងបារបារាំងយីហោ ហាន់នី ហាន់នីបារ

http://nokorwatnews.com/ 29-09-2020

ភ្នំពេញ៖ កម្លាំងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃក្រសួងមហាផ្ទៃ សហការជាមួយសមត្ថកិច្ចមូលដ្ឋាន បានឃាត់ខ្លួនមនុស្សស្រី៨នាក់ ដែលសង្ស័យថា បានបង្កប់ឲ្យមានការជួញដូរផ្លូវភេទជាមួយភ្ញៀវក្នុងបារបារាំងមួយកន្លែង។

ការចុះបង្ក្រាបនេះបានធ្វើឡើងកាលពីវេលាម៉ោង៨៖៤០នាទីយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងហាងមួយកន្លែងយីហោ “ហាន់នីហាន់នី បារ ( Honey Honey Bar )ជិតផ្សារសូរិយ៉ាម៉ល ស្ថិតនៅតាមបណ្តោយផ្លូវលេខ៥១ កែងផ្លូវលេខ ១៧២ ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ តាមប្រភពព័ត៌មានពីនគរបាលបានឱ្យដឹងទៀតថា នៅមុនពេលឈានដល់ការចុះបង្ក្រាបនៅទីតាំងនេះ កម្លាំងនគរបាលជំនាញ បានធ្វើការស្រាវជ្រាវឃើញថាទីតាំងខាងលើនេះបើកភោជនីយដ្ឋានបារ មានបង្កប់បម្រើសេវាផ្លូវភេទ លុះដល់វេលាម៉ោងកើតហេតុទើបកម្លាំងជំនាញចុះប្រតិបត្តិការឆ្មក់ចូលទីតាំងនេះធ្វើការហ៊ុមព័ទ្ធដើម្បីត្រួតពិនិត្យតែម្ដង ។ តាមប្រភពព័ត៌មានពីជនរងគ្រោះបានឱ្យដឹងថា ជារៀងរាល់ថ្ងៃទីតាំងហាងនេះបានបើករកស៊ីចាប់ពីម៉ោង៦ល្ងាចរហូតដល់ម៉ោង៦ព្រឹក ដោយភ្ញៀវខ្លះចូលផឹកស៊ី និងភ្ញៀវខ្លះចូលមករកសេវាផ្លូវភេទតែម្ដង។

សូមបញ្ជាក់ផងដែរថា ក្រោយចប់ប្រតិបត្តិការ ទីតាំងខាងលើនេះត្រូវបានបិទជាបណ្ដោះអាសន្ន ដើម្បីរង់ចាំគោលការណ៍ជាថ្មី។ ក្រោយពេលបញ្ចប់ប្រតិបត្តិការនេះ កម្លាំងនគរបាលបានឃាត់ខ្លួនមនុស្សស្រី៨នាក់ ក្នុងនោះ(អនីតិជន៣នាក់) និងដកហូតវត្ថុតាងរួមមានស្រោមអនាម័យប្រើរួច និងមិនទាន់ប្រើប្រាស់មួយចំនួនផងដែរ បាននាំយកមកការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដើម្បីបន្តការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់៕ ដោយ៖ រ៉ារ៉ា

website_news/2020300904.txt · Last modified: 2020/09/30 12:05 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki