website_news:2020300906

ប្រថុយទៅធ្វើការស្រុកថៃ ដឹងអីអស់លុយ ខាតពេល ប្រឈមជាប់គុកទៀត

http://kampucheathmey.com/ 30/9/2020 7:42 Am

ខេត្តបន្ទាយមានជ័យ៖ ខ្មែរម្នាក់លួចដឹកពលករខ្មែរ៤នាក់ ទៅធ្វើការងារខុសច្បាប់នៅស្រុកថៃ ត្រូវអាជ្ញាធរថៃចាប់ឃាត់ខ្លួនជិះតាមរថយន្តនៅព្រឹក ថ្ងៃទី ២៩ ខែ កញ្ញា ឆ្នាំ២០២០។ បើតាមការអះអាងរបស់សមត្ថកិច្ចថៃបានឲ្យសមត្ថកិច្ចខ្មែរដឹងថា កម្លាំងទាហានការពារព្រំដែនថៃប្រចាំស្រុកអារញ្ញយ៉ាប្រាថេត ខេត្តស្រះកែវ បានធ្វើការឃាត់រថយន្តម៉ាកនីសាន់ មួយគ្រឿង ពាក់ស្លាកលេខ២៤៤៧ ឈុនបុរី បើកដោយបុរសជនជាតិខ្មែរ ឈ្មោះ យ៉ឹង បូរី ភេទប្រុស អាយុ ៣៩ឆ្នាំ ស្រុកកំណើតរស់នៅភូមិតាផូ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ ក្រោយពីសមត្ថកិច្ចថៃបានធ្វើការឆែកឆេរក្នុងរថយន្ត រកឃើញពលរដ្ឋខ្មែរចំនួន៤នាក់បន្តទៀត មិនមានមិនមានប្រវត្តិចេញចូលប្រទេសថៃ និងឯកសារពាក់ព័ន្ធហើយអាជ្ញាធរថៃបានបញ្ជូនខ្លួនជនជាតិខ្មែរទាំង៥នាក់នេះកាន់អធិការដ្ឋានតម្រួតប៉ុស្តិ៍អារញ្ញយ៉ាប្រាថេតដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

បើតាមការអះអាងរបស់ពលករខ្មែរទាំង៤នាក់បានឲ្យដឹងថា ដោយសារក្នុងសម័យកូវីដ១៩នេះ ពួកគេគ្មានការងារធ្វើ ហើយក្នុងគ្រួសារជួបប្រទះការខ្វះខាត ទើបបបួលគ្នាបង្ខំចិត្តលួចឆ្លងដែនខុសច្បាប់ ប្រុងទៅរកការងារធ្វើនៅប្រទេសថៃតាមរយៈមេខ្យល់ឆ្លងដែនខុសច្បាប់។ បើមិនជោគជ័យតាមបំណង ប្រឈមនឹងគេចាប់បញ្ជូនត្រឡប់មកវិញក៏ដោយ ក៍នៅតែប្រថុយ ក្រែងបានសុខដឹងអីខកបំណងដដែល អស់ទាំងប្រាក់ ខាតទាំងពេលវេលាត្រូវសមត្ថកិច្ចថៃចាប់ដាក់គុកបន្តថែមទៀត៕ អត្ថបទ៖ វ៉ាន់ ណាង

website_news/2020300906.txt · Last modified: 2020/09/30 12:09 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki