website_news:2020301106

លោកជំទាវ ឯក សុវណ្ណភារ: អភិបាលរងខេត្តស្វាយរៀង បានធ្វើការទទួលពលរដ្ឋខ្មែរចំនួន ១៣នាក់ ពីតំណាងមន្ទីរសង្គមកិច្ចក្រុងហូជីមិញ ប្រទេសវៀតណាម

https://www.facebook.com/GDIOfficial 27-11-2020

នៅថ្ងៃសុក្រ ១២កើត ខែមិគសិរ ឆ្នាំជូត ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ០៩និង០០នាទី ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិបាវិត បានពិនិត្យឃើញ លោកជំទាវ ឯក សុវណ្ណភារ: អភិបាលរងខេត្តស្វាយរៀង ដឹកនាំមន្ទីរសង្គមកិច្ចយុទ្ធជន និងយុវនីតិសម្បទា ខេត្តស្វាយរៀង សហការជាមួយតំណាងមន្ទីរសង្គមកិច្ចក្រុងហូជីមិញ បានធ្វើការទទួលពលរដ្ឋខ្មែរចំនួន ១៣នាក់។ នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ពលរដ្ឋខ្មែរទាំង ១៣នាក់នេះ មាន នារីខ្មែរ ០៨នាក់ ដែលបានចាញ់បោកមេខ្យល់ នាំយកទៅជួញដូរនៅប្រទេសចិន និងពលរដ្ឋខ្មែរ ០៥នាក់ ស្រី ០២នាក់ រកស៊ីមិនស្របច្បាប់។ ដោយយោងតាមសេចក្តីប្រកាស របស់ក្រសួងសុខាភិបាលក្រុមការងារចត្តាឡីស័ក បានអនុវត្តវិធានការរបស់ក្រសួង៕

website_news/2020301106.txt · Last modified: 2020/11/30 10:40 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki