website_news:2020301206

មេត្តាកុំដាច់ចិត្ត ! ជួយស៊ែរបន្តផង មាននារីម្នាក់ត្រូវ មេខ្យល់បោកយកទៅលក់នៅចិន ពេលនេះកំពុងតែរងគ្រោះដោយសារតែគេធ្វើបាប

https://khmernews.news/ 28-12-2020 ស៊ីហៀង

ហ្វេសប៊ុក ៖ ថ្មីៗនេះនៅលើបណ្តាញសង្គមហ្វេសប៊ុកពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់ដោយសារតែមាននារីម្នាក់ត្រូវបានចាញ់បោកមេខ្យល់ហើយត្រូវមេខ្យល់យកទៅលើនៅឯប្រទេសចិន ពេលនេះនារីម្នាក់នេះកំពុងតែរងទុក្ខវេទនាខ្លាំងណាស់ដោយសារតែមានគេធ្វើបាបទៅលើនាង។ យ៉ាងណាមិញនេះបើយោងទៅតាមការបង្ហោះរបស់នារីរងគ្រោះដែលមានគណនីហ្វេសប៊ុកឈ្មោះ Da Lin បានធ្វើការបង្ហោះរៀបរាប់ឲ្យមហាជនដឹងថា ៖ «នាងខ្ញុំឈ្មោះ គីម ស្រីលីន នាងខ្ញុំមានអាយុ 20 ឆ្នាំ នាងខ្ញុំរស់នៅខេត្តក្រចេះ ស្រុកសំបូរ ហើយនាងខ្ញុំឥឡូវត្រូវចាញ់បោកមេខ្យល់ ខ្ញុំវេទនាណាស់ខ្ញុំមិនដឹងធ្វើយ៉ាងម៉េចទេឥឡូវគេកាន់តែធ្វើបាបខ្ញុំខ្លាំងឡើងហើយគេថែមទាំងទាត់ខ្ញុំ ធាក់ខ្ញុំ សូម្បីតែបាយក៏ខ្ញុំមិនសូវបានញ៉ាំដែរ ខ្ញុំវេទនាណាស់សូមអោយលោកពូប៉ូលិសជួយរកខ្ញុំឲ្យបានឆាប់បានទៅខ្មែរវិញផងខ្ញុំវេទនាណាស់ខ្ញុំទ្រាំលែងបានហើយទីតាំងកន្លែងខ្ញុំស្នាក់នៅរាល់ថ្ងៃនេះ ផ្លូវ Jiangxiang ផ្លូវខាងលិចស្រុកណានឆាងទីក្រុងណានឆាងខេត្តជាំងស៊ី » ៕

website_news/2020301206.txt · Last modified: 2020/12/30 11:23 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki