website_news:2020310106

ពលករខ្មែរធ្វើការសំណង់០១នាក់ ដេកស្លាប់ដោយមិនដឹងមូលហេតុ

https://www.facebook.com/ បណ្ដាញពលករខ្មែរ 30-01-2020

ប្រភពពីខេត្តរ៉ាក់យ៉ងប្រទេសថៃ នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២០នេះបានអោយដឹងថា មានករណីបុរសពលករខ្មែរម្នាក់ ឈ្មោះ ចៃ និត ភេទប្រុស អាយុ ៣៩ឆ្នាំ ស្រុកកំណើតរស់នៅ ភូមិតាហ៊េលក ឃុំរាធរ ស្រុកព្រះសម្ដេច ខេត្តព្រៃវែង បច្ចុប្បន្នជាពលករចំណាកស្រុកមកធ្វើការសំណង់នៅក្នុងតំបន់និគមផាត់ណា ស្ថិតក្នុងខេត្តរ៉ាក់យ៉ង ប្រទេសថៃ រយៈពេលជាង ១ឆ្នាំ បានដេកស្លាប់ នៅក្នុងបន្ទប់ស្នាក់នៅក្នុងការដ្ឋានសំណង់មួយកន្លែងកាលពីវេលាម៉ោង០៣ទៀបភ្លឺ នាយប់ថ្ងៃពុធ ទី២៩ ខែមករា ឆ្នាំ២០២០ម្សិលមិញនេះ។

ប្រភពពីស្ដ្រីជាប្រពន្ធ ឈ្មោះ ចាន់ ស្រី អាយុ ៣៤ឆ្នាំ បានប្រាប់(ក្រុមការងារបណ្ដាញពលករខ្មែរ)អោយដឹងថា សាកសពប្ដីគាត់ត្រូវបានរៀបចំធ្វើបុណ្យសពតាមប្រពៃណី នៅក្នុងវត្ដមួយក្បែរកន្លែងធ្វើការនៅក្នុងថ្ងៃព្រហស្បតិ៍ ទី៣០ ខែមករា ឆ្នាំ២០២០នេះដោយខាងភាគីក្រុមហ៊ុនសំណង់ជាម្ចាស់ដើមបុណ្យសពពលករខ្មែរខាងលើនេះ។ ក្នុងនោះដែរខាងភាគីក្រុមហ៊ុនសំណង់បានឧបត្ថម្ភថវិកាដល់គ្រួសារសព ចំនួន៥០.០០០បាត ក្រៅពីរៀបចំបុណ្យសព នេះបើតាមការអះអាំងរបស់សាច់ញាតិម្នាក់ដែលធ្វើការជាមួយ។

website_news/2020310106.txt · Last modified: 2020/01/31 12:24 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki