website_news:2020310301

កម្លាំងប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី បានល្បាតឃើញ និងឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរចំនួន ០៩នាក់ ស្រី ០៣នាក់ និងមេក្លោង ០១នាក់

https://www.facebook.com/GDIOfficial/ General Department of Immigration – GDI 30-03-2020

នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១០និង៤០នាទី កម្លាំងប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី បានល្បាតឃើញ និងឃាត់ខ្លួនប្រជាពលរដ្ឋខ្មែរចំនួន ០៩នាក់ ស្រី ០៣នាក់ និងមេក្លោង ០១នាក់ ជាអ្នកដឹកនាំឆ្លងដែនខុសច្បាប់ ចេញពីប្រទេសកម្ពុជា ទៅប្រទេសថៃ តាមច្រករបៀង ស្លាបស្តាំ របស់ប៉ុស្តិ៍។ ក្រោយពីទទួលបទបញ្ជារបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជា ធា អគ្គនាយករងអន្តោប្រវេសន៍ និងលោកឧត្តមសេនីយ៍ឯក យូរ សារុំ ប្រធាននាយកដ្ឋានច្រកទ្វារទី១ កម្លាំងនគរបាលប៉ុស្តិ៍ បានធ្វើការអប់រំណែនាំ ដល់ប្រជាពលរដ្ឋទាំង ០៩នាក់ខាងលើ និងអនុញ្ញាតឲ្យពួកគាត់ វិលត្រឡប់ទៅលំនៅដ្ឋានរៀងៗខ្លួន រីឯមេក្លោងខាងលើ ត្រូវបានធ្វើកំណត់ហេតុ និងបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកសំពៅលូន ដើម្បីបន្តចាត់ចែងអនុវត្ត តាមនីតិវីធីនៃច្បាប់៕

website_news/2020310301.txt · Last modified: 2020/03/31 13:40 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki