website_news:2020310302

ពលករខ្មែរបន្តវិលមកមាតុភូមិក្រោយព្រំដែនបានបិទព្រោះការរីករាលដាលនៃមេរោគកូវីត១៩

http://www.rasmeinews.com/ March 30, 2020, 7:39 PM

ដោយ៖ប.ជ័យ/បន្ទាយមានជ័យ៖ពលករខ្មែរធ្វើការនៅប្រទេសថៃបន្តវិលមកមាតុភូមិនៅក្រោយច្រកព្រំដែនបានបិទតាំងពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០កន្លងមក។ នាយទាហានម្នាក់បានប្រាប់កាសែតរស្មីកម្ពុជាថា៖ នៅរសៀលថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ពេលចេញមកកម្ពុជាតាមច្រករបៀងនៅស្រុកគោកស៊ូង ខេត្តស្រះកែវ។ មកវិញច្រករបៀងចម្ការគក្នុងស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ ពលករខ្មែរ១២៤នាក់ត្រូវបានលោកឧត្តមសេនីយ៍ ឈុន ម៉ៅ មេបញ្ជាការរងយោធភូមិភាគទី៥ ទទួលជាមេបញ្ជាការតំបន់ទី១ បន្ទាយមានជ័យ និងនាយទាហាន,។ លោកឧត្តមសេនីយ៍ ឃួន ជឿន មេបញ្ជាការរងពលទាហាននៃកងការពារព្រំដែនលេខ៥០៣បានអប់រំណែនាំពីវិធានក្រសួងសុខាភិបាលក្នុងការបង្ការការពារមេរោគកូវីត១៩។ក្នុងនោះត្រូវមានការបាញ់កម្តៅក្នុងខ្លួនការពាក់ម៉ាស់,លាងសម្អាតដៃបាញ់អាលកុល,ជូតដៃជាមួយសាប៊ូលាងដៃការដាក់ខ្លួនឱ្យនៅដាច់ដោយឡែករយៈ១៤ថ្ងៃជាដើម។បន្ទាប់មកត្រូវបានដឹកជញ្ជូនទៅមណ្ឌលសំចតនៅក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ៕S/

website_news/2020310302.txt · Last modified: 2020/03/31 13:42 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki