website_news:2020310304

ឯកឧត្ដម អម សុភា អញ្ជើញដឹកនាំក្រុមការងារចុះជួបសំណេះសំណាល និងសួរសុខទុក្ខពលករដែលត្រលប់មកពីប្រទេសថៃ នៅភូមិកណ្ដាល ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌

https://gdlf-kh.com/ Sam Sophearum កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទីថ្ងៃចន្ទ ៧កើត ខែចេត្រ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ឯកឧត្ដម អម សុភា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង, លោកជំទាវ ប៊ន សុភី អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង, លោក ប្រាក់ វ៉ុន លេខាធិការ គណៈកម្មាធិការសាខាខេត្តកំពង់ឆ្នាំង មន្ត្រីសាខា និងអនុសាខាស្រុកបរិបូណ៌ បានចុះជួបសំណេះ សំណាល និងសួរសុខទុក្ខពលករដែលត្រលប់មកពីប្រទេសថៃ ចំនួន ១០ នាក់ ដែលមានទីលំនៅ នៅភូមិកណ្ដាល ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌។

ក្នុងនោះផងដែរ ឯកឧត្ដម ក៏បានណែនាំអោយគាត់ដាក់ខ្លួននៅដាច់ដោយឡែកពីបងប្អូន ញាតិមិត្ត និងមិនដើរចេញរហេតរហូតរយៈពេល ១៤ថ្ងៃ ដើម្បីតាមដានអាការៈនៃជំងឺកូវីដ ១៩ ព្រមទាំងបានអប់រំណែនាំ អំពីរបៀបថែទាំសុខភាព ក៏ដូចជាការលាងសម្អាតដៃជាមួយសាប៊ូ ទឹកអាល់កុល ឬទឹកជែលលាងដៃ ពាក់ម៉ាស និងការបរិភោគអាហារដែលចម្អិនបានល្អ ការក្អក ក្រដាស់ ត្រូវខ្ទប់មាត់ ច្រមុះនិងក្រដាស ក្រមា កែងដៃ តាមការណែនាំត្រឹមត្រូវពីក្រសួងសុខាភិបាល ដើម្បីចៀសវាងការឆ្លងរាលដាលជំងឺកូវីដ ១៩ ថ្មីនេះ ៕

website_news/2020310304.txt · Last modified: 2020/03/31 13:45 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki