website_news:2020310305

កិច្ចប្រជុំបង្កើតក្រុមការងារសម្របសម្រួល ដើម្បីត្រួតពិនិត្យជំងឺកូវីដ-១៩ នៅច្រកព្រំដែនអន្តរជាតិ កម្ពុជា-ថៃ

https://grandnewsasia.com/ 30-03-2020

ពោធិ៍សាត់៖ នៅសាលប្រជុំវេទិកាសាធារណៈ នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ លោក អ៊ឹង គឹមលាង តំណាងលោក ម៉ៅ ធនិន អភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំសម្រេចស្ដីពការបង្កើតក្រុមការងារ សម្របសម្រួល ទទួលប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ តាមច្រកព្រំដែន «ថ្មដា_បានថាសេន» និងទទួលខុសត្រូវដឹកជញ្ជូនប្រជាពលរដ្ឋខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ តាមច្រកព្រំដែនគោក កម្ពុជា-ថៃ តាមច្រកផ្សេងៗមកកាន់ខេត្តពោធិ៍សាត់ ដែលមានការចូលរួមពីប្រធានមន្ទីរនានាជុំវិញខេត្ត កងកម្លាំងសមត្ថកិច្ចទាំងបីប្រភេទ និងអភិបាលក្រុង/ស្រុក។ ក្នុងនោះ លោក អ៉ឹង គឹមលាង ក៏បានផ្តាំផ្ញើដល់សមាជិក សមាជិកាក្នុងអង្គប្រជុំឱ្យមានការសហការ បង្ការការពារ ពិនិត្យឱ្យបានម៉ត់ចត់ស្របទៅតាមនីតិវិធីដែលក្រសួងសុខាភិបាលបានណែនាំ ៕

website_news/2020310305.txt · Last modified: 2020/03/31 13:48 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki