website_news:2020310307

កម្លាំងនគរបាលប៉ុស្តិ៍ បានទទួលប្រជាពលខ្មែរលួចឆ្លងដែនខុសច្បាប់ ដែលទាហានឈុតខ្មៅថៃ ចាប់បានបញ្ជូនមកវិញចំនួន ០៦នាក់

https://www.facebook.com/GDIOfficial/ General Department of Immigration - GDI 30-03-2020

នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១៥និង៣០នាទី កម្លាំងប៉ុស្តិ៍នគរបាល ច្រកទ្វារព្រំដែនអន្តរជាតិភ្នំដី និងផ្នែកចត្តាឡីស័ក បានធ្វើការទទួល និងពិនិត្យកំដៅប្រជាពលរដ្ឋខ្មែរ ដែលធ្វើមាតុភូមិនិវត្តន៍ ពីប្រទេសថៃ តាមច្រករបៀង ស្លាបស្តាំ របស់ប៉ុស្តិ៍ សរុបចំនួន ០៣នាក់ ដោយមិនមាននរណាម្នាក់ ឡើងកម្តៅខុសប្រក្រតីនោះទេ។ ក្រៅពីនេះ កម្លាំងនគរបាលប៉ុស្តិ៍ បានទទួលប្រជាពលខ្មែរលួចឆ្លងដែនខុសច្បាប់ ដែលទាហានឈុតខ្មៅថៃ ចាប់បានបញ្ជូនមកវិញចំនួន ០៦នាក់ និងបន្តបិទច្រកដោយពុំអនុញ្ញាតឲ្យមាន អ្នកដំណើរ និងទំនិញ ចេញ-ចូល ឆ្លងកាត់ឡើយ៕

website_news/2020310307.txt · Last modified: 2020/03/31 13:52 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki