website_news:2020310309

ប្រជាពលរដ្ឋខ្មែរ បានធ្វើដំណើរតាមច្រករបៀងស្លាបឆ្វេង-ស្លាបស្តាំ ចំនួន ២៧២នាក់ ស្រី ១១៨នាក់ កុមារ ០៩នាក់

https://www.facebook.com/GDIOfficial/ General Department of Immigration - GDI 30-03-2020

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិដូង នាថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ភាគីថៃនៅតែបន្តបិទច្រក មិនអនុញ្ញាតឲ្យអ្នកដំណើរ ជាតិ អន្តរជាតិ ចេញ-ចូលនោះទេ។ ចំណែកមធ្យោបាយដឹកទំនិញ គឺចេញ-ចូលធម្មតា ដោយឡែកប្រជាពលរដ្ឋខ្មែរ បានធ្វើដំណើរតាមច្រករបៀងស្លាបឆ្វេង-ស្លាបស្តាំ ចំនួន ២៧២នាក់ ស្រី ១១៨នាក់ កុមារ ០៩នាក់។ ប្រជាពលរដ្ឋខាងលើ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ ធ្វើការណែនាំអប់រំ និងសហការជាមួយស្ថាប័នពាក់ព័ន្ធ ដឹកពួកគាត់ទៅឲ្យមន្ត្រីចត្តាឡីស័ក ត្រួតពិនិត្យសុខភាពវាស់កំដៅ រួចបានអនុញ្ញាតឲ្យពួកគាត់ ទៅលំនៅដ្ឋានរៀងៗខ្លួន៕

website_news/2020310309.txt · Last modified: 2020/03/31 13:55 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki