website_news:2020310701

សម្តេចក្រឡាហោម ស ខេង៖ កិច្ចការពារពលករទេសន្តប្រវេសន៍គឺជាកិច្ចការដ៏ចាំបាច់គប្បីត្រូវយកចិត្តទុកដាក់

https://www.rasmeinews.com/ July 30, 2020, 10:03 AM

ដោយ៖តារារិទ្ធ(ភ្នំពេញ)៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាន៍ថា កិច្ចការពារពលករទេសន្តប្រវេសន៍គឺជាកិច្ចការដ៏ចាំបាច់ដែលគប្បីត្រូវយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាពីប្រទេសដើមនិងប្រទេសគោលដៅ។ខណៈកម្ពុជាកំពុងមានពលករទេសន្តប្រវេសន៍ជាង១០ម៉ឺននាក់។ សម្តេចក្រឡាហោមបានលើកឡើងបែបនេះ នៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើកទី២ ស្ដីពីកតិកាសញ្ញាពិភពលោក សម្រាប់ទេសន្តប្រវេសន៍ដោយសុវត្ថិភាព រៀបរយនិងស្របច្បាប់ នាព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ នៅក្រសួងមហាផ្ទៃ ។ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ឲ្យដឹងថា៖ ចាប់២១ មីនា រហូតមកដល់២៣កក្កដា២០២០ កម្ពុជាមានពលករដែលធ្វើទេសន្តប្រវេសន៍ប្រមាណ ១០៣.០០០ នាក់ ក្នុងនោះជាស្ត្រី៤៥ ។ រាជរដ្ឋាភិបាលបាននិងកំពុងទទួលសង្គ្រោះពលករដែលវិលត្រឡប់មកវិញដោយព្យាយាមឆ្លងដែនខុសច្បាប់និងតាមច្រក មិនផ្លូវការគេចវេះពីស្ថានភាពលំបាកក្នុងប្រទេសគោលដៅក្នុងអំឡុងពេលដែលប្រទេសគោលដៅកំពុងរឹតបន្តឹង ឬបិទប្រទេសដើម្បីកាត់បន្ថយការឆ្លងនូវជំងឺកូវីដ ១៩ ។ សម្តេចក្រឡាហោមបានបន្តថា៖ «ស្ថានភាពបែបនេះនឹងមិនអាចបញ្ចប់ដោយឆាប់បាននោះទេ ហើយក៏អាចអូសបន្លាយបន្តទៀតក្នុងរយៈពេលវែង ហេតុនេះកិច្ចការពារពលករទេសន្តប្រវេសន៍គឺជាកិច្ចការដ៏ចាំបាច់ដែលគប្បីត្រូវយកចិត្តទុកដាក់ឲ្យបានខ្លាំងក្លាពីប្រទេសដើមនិងប្រទេសគោលដៅ»។

រាជរដ្ឋាភិបាលកម្ពុជា ដែលមានគណៈកម្មការជាតិប្រឆាំងការជួញដូរមនុស្សជាសេនាធិការបានសហការជាមួយនឹងអង្គការទេសន្តប្រវេសន៍អន្តរជាតិដើម្បីរៀបចំកិច្ចប្រជុំពិភាក្សាជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធទាំងឡាយនិងការជ្រើសរើសដោយឯកភាពនឹងទទួលបានការទទួលខុសត្រូវរួមគ្នាក្នុងការអនុវត្តន៍ ដើម្បីលើកកម្ពស់សុវត្ថិភាពភាពរៀបរយស្របច្បាប់របស់ពលករទេសន្តប្រវេសន៍ ។ សិក្ខាសាលាពិគ្រោះយោបល់ថ្នាក់ជាតិលើកទី២ ស្ដីពីកតិកាសញ្ញាពិភពលោកសម្រាប់ទេសន្តប្រវេសន៍ ដោយសុវត្ថិភាពរៀបរយនិងស្របច្បាប់នៅថ្ងៃនេះបានជ្រើសរើជាបឋមគោលបំណងចំនួនបី និងមានគោលបំណងត្រៀមចំនួនបួនសម្រាប់ការពិភាក្សាឡើងវិញបន្ទាប់ពីការសម្រេចក្នុងកិច្ចប្រជុំនេះ ព្រះរាជាណាចក្រកម្ពុជានឹងសម្រេចដាក់បញ្ចូលគោលបំណងដែលជ្រើសរើសបានទៅក្នុងផែនការសកម្មភាពសម្រាប់ឆ្នាំជាបន្តបន្ទាប់ដើម្បីធានាថា ការធ្វើទេសន្តប្រវេសន៍របស់ប្រជាជនកម្ពុជាទៅប្រទេសគោលដៅទាំងឡាយក៏ដូចជាជនទេសន្តប្រវេសន៍ ដែលមកពីបណ្ដាប្រទេសក្រៅចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា និងប្រកបដោយសុវត្ថិភាព រៀបរយនិងស្របច្បាប់។

នៅក្នុងកិច្ចប្រជុំត្រៀមនេះតំណាងអន្តរក្រសួងស្ថាប័នបានផ្ដោតការយកចិត្តទុកដាក់លើវិស័យ ៤ ដែលពាក់ព័ន្ធនឹងបញ្ហាទេសន្តប្រវេសន៍សគឺទី១.ការការពារ ជនទេសន្តប្រវេសន៍ទាំងជនទេសន្តរប្រវេសន៍ប្រក្រតីនិងទេសន្តប្រវេសន៍មិនប្រក្រតីនិងទាំងអ្នកមានគម្រោងចាកចេញទៅធ្វើការក្រៅប្រទេសទាំងអ្នកកំពុងស្នាក់នៅនិងធ្វើការនៅក្រៅប្រទេស ទាំងអ្នកវិលត្រឡប់មកវិញ។ ទី២.ការគ្រប់គ្រងទិន្នន័យការរៀបចំប្រព័ន្ធទិន្នន័យសម្រាប់កត់ត្រានិងគ្រប់គ្រងឱ្យបានជាក់លាក់នូវ ទិន្នន័យជនទេសន្តប្រវេសន៍ទាំងប្រក្រតីនិងមិនប្រក្រតី ដើម្បីងាយស្រួលក្នុងការដាក់វិធានការឆ្លើយតបទៅនឹងស្ថានភាពនានាដែលជាភាពប្រឈមរបស់ពលរដ្ឋនិងប្រទេសជាតិ ។ទី ៣. ការគាំទ្រដំណើរការនៃការវិលត្រឡប់និងការធ្វើសមាហរណកម្មជនទេសន្តប្រវេសន៍ត្រូវការរៀបចំគោលនយោបាយវិធានការនិងនីតិវិធីជាក់លាក់ដោយមានកិច្ចសហការជាមួយរដ្ឋាភិបាលនៃបណ្ដាប្រទេសពាក់ព័ន្ធ ដើម្បីទទួលបានទិន្នន័យលក្ខខណ្ឌ នៃការបញ្ជូនវិធីបញ្ជូនជាពិសេសការកំណត់វិធានការការពារស្ត្រី និងកុមារដែលសង្ស័យថា រងគ្រោះជាពិសេសដោយអំពើជួញដូរមនុស្ស និងទី ៤. ការកំណត់និងការផ្ដល់អត្តសញ្ញាណដោយស្របច្បាប់ជាពិសេសសម្រាប់កូនរបស់ជនទេសន្តប្រវេសន៍នៅកម្ពុជាដែលបានកើតនៅក្នុងប្រទេសកម្ពុជា ៕ BR/Ha

website_news/2020310701.txt · Last modified: 2020/07/31 12:59 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki