website_news:2020310705

ពិធីបិទវគ្គបណ្តុះបណ្តាលជំនាញ ស្តីពីការឆ្លើយតបចំពោះបទល្មើសផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ិនធឺណែត

https://gdlf-kh.com/ 2020/07/30/ Sam Sophearum កែប

ខេត្តកែប ៖ ក្រោយពីទទួលបានការបណ្តុះបណ្តាលជំនាញ ស្តីពីការឆ្លើយតបចំពោះបទល្មើសផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ិនធឺណែត រយះពេល២ថ្ងៃកន្លះ (២៨-៣០,០៧,២០២០) រួចមក នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០២០ លោកឧត្តមសេនីយ៍ត្រី សម្បត្តិ សុធារដ្ឋ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តកែប និងលោក សំ លៀងសិលា នាយកប្រតិបត្តិ នៃអង្គការសកម្មភាពដើម្បីកុមារ (APLE)។

ពិធីខាងលើដោយមានការអញ្ជើញចូលរួមពីលោក លោកស្រី ស្នងការរងទទួលផែនប្រឆាំងការជួញដូរមនុស្ស នាយ នាយរងការិយាល័យ និងមន្ត្រីនគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន មកពីបណ្តារាជធានី ខេត្ត រួមមាន៖ ភ្នំពេញ កែប កំពត ព្រះសីហនុ កំពង់ចាម និងខេត្តក្រចេះ សរុបចំនួន៣១នាក់។

លោកសំ លៀងសិលា នាយកប្រតិបត្តិនៃអង្គការ(APLE) បានមានប្រសាសន៍ ផ្តោតអំពីសារៈសំខាន់នៃវគ្គសិក្សាខាងលើរួមមាន៖ ការយល់ដឹងពីហានិភ័យរបស់កុមារក្នុងការប្រើប្រាស់អ៊ិនធឺណែត ទម្រង់នៃការកេងប្រវ័ញ្ចផ្លូវភេទកុមារ បទល្មើសនិងចរិកលក្ខណៈជនប្រព្រឹត្តផ្លូវភេទលើកុមារតាមអនឡាញ ការកំណត់អត្តសញ្ញាណជនរងគ្រោះ ការប្រមូលភស្តុតាងឌីជីថលក្របខណ្ឌច្បាប់ពាក់ព័ន្ធ និងយុទ្ធសាស្ត្របង្ការ ទប់ស្កាត់បទល្មើទាំងនោះ។

មានប្រសាសន៍ទៅកាន់ពិធីលោកឧត្តមសេនីយ៍ត្រី សម្បត្តិ សុធារដ្ឋ ស្នងការនគរបាលខេត្តកែប បានកោតសរសើរ គាំទ្រ និងថ្លែងអំណរគុណចំពោះអង្គការសកម្មភាពដើម្បីកុមារ (APLE) និងនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន ព្រមទាំងមូលនិធិBreand for the world (Bfdw) នៃប្រទេសអាឡឺម៉ង់ ដែលតែងតែឧបត្ថម្ភបង្កើតវគ្គសិក្សានេះឡើង និងបង្ហាត់បង្រៀន ការបញ្ជ្រាបការយល់ដឹងពីជំងឺកូវីដ-១៩ តាមប្រព័ន្ធអ៊ិនធឺណែត និងបញ្ចប់វគ្គដោយជោគជ័យ ដើម្បីត្រីវិស័យដ៏សំខាន់សំរាប់យកទៅអនុវត្តឱ្យបានចំទិសដៅ នៅក្នុងអង្គភាពខេត្តរបស់ខ្លួន ៕

website_news/2020310705.txt · Last modified: 2020/07/31 13:08 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki