website_news:2020310708

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម បានចុះល្បាតស្លាបស្តាំ ពិនិត្យឃើញឃាត់ពលករខ្មែរ ឆ្លងដែនខុសច្បាប់ចំនួន ០៣នាក់

https://www.facebook.com/GDIOfficial 30-07-2020

ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិចាំយាម នាវេលាម៉ោង ១៤និង៤៥នាទី ថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២០ បានចុះល្បាតស្លាបស្តាំ ពិនិត្យឃើញឃាត់ពលករខ្មែរ ឆ្លងដែនខុសច្បាប់ចំនួន ០៣នាក់។ នគរបាលប៉ុស្តិ៍បានឲ្យដឹងថា ពលករខ្មែរទាំង ០៣នាក់នេះ មាន ១-ឈ្មោះ ហៃ បញ្ញា ភេទប្រុស អាយុ ២៨ឆ្នាំ, ២-ឈ្មោះហេង លាងហយ ភេទប្រុស អាយុ ៣៤ឆ្នាំ មាទីលំនៅភូមិទួយជ័យ ឃុំព្រះធាតុ ស្រុកអូរាំឪ ខេត្តត្បូងឃ្មុំ និង៣-ឈ្មោះ ងុំ សុភ័ក្រ ភេទប្រុស អាយុ ៣៦ឆ្នាំ មានទីលំនៅភូមិឧត្តុង ឃុំឧត្តុង្គ ស្រុកពាមជ ខេត្តព្រៃវែង និងបានធ្វើការសាកសួរ អប់រំណែនាំ ដោយមានការចូលរួមត្រួតពិនិត្យសុខភាព អនុវត្តនីតិវិធី ពីមន្រ្តីចត្តាឡីស័កប្រចាំមាត់ច្រក នូវវិធានការរបស់ក្រសួងសុខាភិបាលផងដែរ។ ដោយឡែកខាងភាគីថៃ នៅតែបន្តបិទច្រកមិនឲ្យអ្នកដំណើរ ចេញ-ចូល ចំណែកទំនិញទទួលបានការអនុញ្ញាត និងអ្នកបើកបររថយន្តចំនួន ០២នាក់ ដែលទទួលបានការអនុញ្ញាត និងបានការឆ្លងកាត់ត្រួតពិនិត្យ ដោយសមត្ថកិច្ចទាំងភាគី កម្ពុជា-ថៃ បានយ៉ាងត្រឹមត្រូវ៕

website_news/2020310708.txt · Last modified: 2020/07/31 13:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki