website_news:2020311201

គិតត្រឹមថ្ងៃទី៣០ ពលរដ្ឋដែលវិលចូលប្រទេសកម្ពុជា តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់មានជិត ១៤០នាក់ នឹងត្រូវធ្វើចត្តាឡីស័កនៅសាលាវិទ្យាល័យ តេជោ សែន សំរោង

https://khmernote.com.kh/ December 30, 2020 srey nuch

ខេត្តឧត្តរមានជ័យ៖ នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៥និង០០នាទី ភាគីថៃនៅតែបន្តបិទច្រកទ្វារព្រំដែនអន្តរជាតិ ឆង ចម ខេត្តសុរិន្ទ ទល់មុខច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ ជាបណ្តោះអាសន្ន មិនអនុញ្ញាតឲ្យអ្នកដំណើរ គ្រប់សញ្ជាតិចេញ-ចូល ឆ្លងកាត់ ដើម្បីបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺឆ្លង កូវីដ-១៩។ ក្នុងការបិទច្រកនេះ ភាគីថៃបានលើកលែង ទំនិញដែលទទួលបានការអនុញ្ញាត និងអ្នកបើកបររថយន្តដឹកទំនិញ ដែលទទួលបានការអនុញ្ញាត ព្រមទាំងបានការឆ្លងកាត់ត្រួតពិនិត្យ ដោយសមត្ថកិច្ចទាំងភាគី កម្ពុជា-ថៃ បានត្រឹមត្រូវ និងពលរដ្ឋខ្មែរ ឬពលរដ្ឋថៃ ដែលត្រូវវិលត្រឡប់ចូលប្រទេសរៀងៗខ្លួន។ ចំណែកឯពលរដ្ឋខ្មែរ ដែលបន្តវិលចូលប្រទេសវិញ តាមច្រកទ្វារព្រំដែនអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ មានចំនួន ១៣៩នាក់ ស្រី ៦៧នាក់ ជាពលករពុំបានប្រថាប់ត្រា ត្រូវបានអជ្ញាធរដឹកជញ្ជូនយកទៅធ្វើចត្តាឡីស័ក នៅសាលាវិទ្យាល័យ តេជោ សែន សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ៕

website_news/2020311201.txt · Last modified: 2020/12/31 11:09 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki