website_news:2020311202

បងប្អូនពលករមកពីប្រទេសថៃមកស្រុករមាសហែកដើម្បីធ្វើចត្តាឡីស័កថ្មីកម្រិត២សរុបមានចំនួន៦៥នាក់(ស្រី២៥នាក់)

http://nokorwatnews.com/ 30-12-2020

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០លោក ស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានអញ្ជើញមកទទួលបងប្អូនពលករចំណាកស្រុក ដែលមកពីប្រទេសថៃចំនួន១៨នាក់ (ស្រី៧នាក់) ដើម្បីមកធ្វើចត្តាឡីស័កថ្មីកម្រិត២នៅទីតាំងការិយាល័យកសិកម្មស្រុករមាសហែកស្ថិតក្នុងភូមិគ្រញូង ឃុំមុខដា ស្រុករមាសហែក។ លោកស៊ូ ម៉ុល អភិបាលស្រុកបានឱ្យដឹងថា បងប្អូនពលករចំណាកស្រុកមកពីក្រៅប្រទេសដែលបានមកធ្វើចត្តាឡីស័កថ្មីកម្រិត២នៅទីតាំងការិយាល័យកសិកម្មស្រុករមាសហែកសរុបតាំងពីថ្ងៃទី១៦ រហូតមកដល់ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០នេះ គឺមានចំនួន៦៥នាក់(ស្រី២៥នាក់)។ លោកបន្តថា ការមកធ្វើចត្តាឡីស័កថ្មី កម្រិត២នេះគឺខាងស្រុកបានផ្តល់ការឧបត្ថម្ភអាហារប្រចាំថ្ងៃជូនដល់ពលករស្នាក់នៅមណ្ឌលចត្តាឡីស័កថ្មី មុខដាដោយបានអប់រំណែនាំឱ្យថែទាំសុខភាព និងរង់ចាំទទួលលទ្ធផលដើម្បីបន្តធ្វើចត្តាឡីស័ក។

បន្ទាប់មកលោកក៏បានផ្តាំផ្ញើដល់បងប្អូនចំណាកស្រុកមកពីក្រៅប្រទេស ដែលបានមកធ្វើចត្តាឡីស័កថ្មី កម្រិត២នៅទីតាំងការិយាល័យកសិកម្មស្រុកត្រូវអនុវត្តការធ្វើអនាម័យជាប្រចាំ ដោយលាងដៃជាមួយសាប៊ូ អាល់កុល ជែល ពាក់ម៉ាស់ ហើយនៅគម្លាតគ្នា។នៅពេលទំនេរដើម្បីបំបាត់ការអផ្សុកសូមធ្វើពលកម្មក្នុងបរិវេណទីតាំងនៅមណ្ឌលចត្តាឡីស័កទាំងអស់គ្នា៕

website_news/2020311202.txt · Last modified: 2020/12/31 11:19 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki