website_news:2020311203

រដ្ឋបាលខេត្តបន្ទាយមានជ័យជម្រុញប្រសិទ្ធភាពការទទួលពលករនិងត្រៀមសម្រួលផ្លាស់ប្តូរទីតាំងមណ្ឌលចត្តាឡីស័ក

https://www.rasmeinews.com/ 30 December, 2020

ដោយ: ភ្នំស្វាយ / បន្ទាយមានជ័យ: រដ្ឋបាលខេត្តបន្ទាយមានជ័យ ជម្រុញប្រសិទ្ធភាពការទទួលពលករខ្មែរ ដែលត្រឡប់ពីប្រទេសថៃ និងត្រៀមសម្រួលផ្លាស់ប្តូរទីតាំងមណ្ឌលចត្តាឡីស័ក នៅតាមសាលារៀននានា។ ព្រោះទាំងមូល ឬផ្នែកធំ នៃសាលារៀន ត្រូវផ្ទេរអោយដំណើរការសិក្សារបស់សិស្សានុសិស្សឆ្នាំសិក្សាថ្មី២០២០ -២០២១ នាថ្ងៃទី១១ខែមករាឆ្នាំ២០២១។ នេះបើតាមលោក អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យឲ្យដឹងនៅថ្ងៃទី៣០ខែធ្នូឆ្នាំ២០២០ ខណៈដឹកនាំលោក រឿង សុធី តំណាងមន្ទីរសុខាភិបាល លោកលី សុវណ្ណារឹទ្ធ អភិបាលស្រុកអូរជ្រៅ លោកគាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត និងមន្ត្រីក្រុមការងារត្រួតពិនិត្យដំណើរការធ្វើចត្តាឡីស័ក ការទទួលបញ្ជូនពលករខ្មែរពីមណ្ឌលចត្តាឡីស័កកម្រឹត២ ទៅកាន់ស្រុកក្រុងដែលលំនៅឋានពួកគេ។ លោក អ៊ុ រាត្រី បានបន្តថា៖ ចំពោះមុខមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត និងផ្នែកពាក់ព័ន្ធ ក៏ត្រៀមកែសម្រួល ផ្លាសប្តូរទីតាំងមណ្ឌលចត្តាឡីស័ក នៅពេលទីតាំងសាលារៀននានា ត្រូវបើកដំណើរការសិក្សាឡើងវិញនាបវេសនកាលឆ្នាំសិក្សាថ្មិ២០២០- ២១ នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ។ រដ្ឋបាលខេត្តបានថ្លែងអំណរគុណដល់មន្ត្រីក្រុមការងារស៊ីវិល និងកងកម្លាំងគ្រប់ផ្នែក ដែលបានខិតខំបំពេញការងារបន្ទាន់នេះ ហើយស្នើឲ្យការងារនេះ បានលទ្ធផលល្អនិងមានប្រសិទ្ធភាព។

សូមបញ្ជាក់ថា មានពលករខ្មែរចន្លោះពី១៥០ ទៅ២៥០នាក់ បានវិលវិញ ឬត្រូវអាជ្ញាធរថៃ បញ្ជូនពីថៃមកតាមច្រកព្រំដែនអូរបីជាន់។ ហើយនៅច្រកខ្លះទៀត ក៏មានលំហូរពលករមកដែរ ខណៈពេលមានការផ្ទះខ្លាំងនូវករណីឆ្លងមេរោគកូវីដ១៩ សហគមន៍ក្នុងប្រទេសថៃនាបច្ចប្បន្ននេះ។ ហើយបើគិតពីខែមេសា ឆ្នាំ២០២០ មកឬជំនាញហៅថា ដើមគ្រា និងប្រចាំថ្ងៃ ឬហៅថា ក្នុងគ្រា ហើយសរុបចូលគ្នា ឬហៅថាបូកយោងនោះ ឃើញថា មានពលករខ្មែរជិត៦ម៉ឺននាក់ (៥៩២៩០នាក់/ស្រី២៨ .៣៥១នាក់ ) បានត្រូវបញ្ជូនមកកម្ពុជាវិញ ឆ្លងកាត់ច្រកព្រំដែនអូរបីជាន់។ ក្នុងនោះ ពលករច្រើនជាងគេគឺមកពីខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប។ និងក្រៅពីនោះ មកពីខេត្ត រាជធានីផ្សេងទៀត៕

website_news/2020311203.txt · Last modified: 2020/12/31 11:23 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki