website_news:2020311205

លម្អិតអត្តសញ្ញាណពលករខ្មែរឆ្លងកូវីដពីថៃ ជាស្រ្តីទាំងពីរ វ័យជាង ៣០ ឆ្នាំ

https://kampucheathmey.com/ December 31, 2020 By Dy Bunnara

ដំណឹងពីក្រសួងសុខាភិបាលពីករណីពលករខ្មែរពីរនាក់ទើបវិលត្រឡប់ពីថៃឆ្លងកូវីដ ១៩ នៅព្រឹកនេះ។ តាមការបង្ហាញអត្តសញ្ញាណពលករទាំងពីរនាក់ជាស្រ្តីក្នុងវ័យជាង ៣០ ឆ្នាំ។ ស្រ្តីទីមួយអាយុ ៣៦ ឆ្នាំ ទីលំនៅនៅឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។ ធ្វើដំណើរមកពីប្រទេសថៃ មកដល់នៅថ្ងៃ ២៨ ខែធ្នូ ឆ្នាំ ២០២០។ ការធ្វើតេស្តសំណាកពីវិទ្យាស្ថានប៉ាស្ទ័រ មានវិជ្ជមានកូវីដ ១៩។ ស្រ្តីទីពីរដែលឆ្លងកូវីដអាយុ ៣៣ ឆ្នាំ ទីលំនៅនៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បានធ្វើដំណើរមកដល់នៅថ្ងៃ ២៩ ធ្នូ។ បច្ចុប្បន្នស្រ្តីទាំងពីរ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។

ប្រទេសថៃ បានរាយការករណីផ្ទុះឆ្លងកូវីដសហគមន៍ក្នុងខេត្តសមុទ្រសាខន និងបានរាលដាលដល់ទូទាំងប្រទេស។ អាជ្ញាធរថៃបានបញ្ជាឲ្យបិទខេត្តជាប្រភពគ្រឿងសមុទ្រដ៏ធំរបស់ថៃនេះ ដោយរឹតបន្តឹងការធ្វើដំណើរចេញចូល។

រដ្ឋាភិបាលកម្ពុជាបានបញ្ជាឲ្យអាជ្ញាធរខេត្តជាប់ព្រំដែនថៃ ត្រូវគ្រប់គ្រងលំហូរពលករខ្មែរវិលត្រឡប់ ដោយត្រូវឆែកសុខភាពឲ្យបានហ្មត់ចត់ ធ្វើតេស្តសំណាក និងត្រូវបន្តទៅធ្វើចត្តាឡីស័កឲ្យគ្រប់ ១៤ ថ្ងៃ ជាចាំបាច់ ដើម្បីការពារការឆ្លងរាលដាលក្នុងប្រទេស៕

website_news/2020311205.txt · Last modified: 2020/12/31 11:28 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki