website_news:2020311207

ពលករខ្មែរជាង ១៤០០នាក់ ត្រូវាបានភាគីថៃចាប់បញ្ជូន និងត្រឡប់ដោយខ្លួនឯងតាមច្រកអូបីជាន់ និងកំពុងធ្វើចត្តាឡីស័ក

https://sovannaphumpost.com/kh/ អត្ថបទដោយ: ឈុំ ស្រីនាថ ៣០ ធ្នូ ២០២០

    
     យោងតាមការឱ្យដឹងពីអភិបាលស្រុកអូរជ្រៅ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០ មានពលករខ្មែរដែលភាគីថៃចាប់បញ្ជូន និងត្រឡប់ដោយខ្លួនឯងតាមច្រកអូរបីជាន់មានសរុបចំនួន ១,៤៧៩នាក់ (ស្រី៦៦៨នាក់) និង នេះបើកគិតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២០។
    
     ប្រជាពលរដ្ឋដែលត្រូវភាគីថៃចាប់បញ្ជូនរយៈពេលប៉ុន្មានថ្ងៃមកនេះ ភាគីថៃចាប់តាមបន្ទាត់ព្រំដែនដែលប្រជាពលរដ្ឋភាគច្រើន ទៅធ្វើការងារកសិកម្មដូចជា ដកដំឡូងមី ប្រមូលផលស្រូវ និងមើលថែចំការ និងការងារផ្សេងៗ តែត្រូវបានសមត្ថកិច្ចថៃចាប់បញ្ជូនតាមច្រកអូរបីជាន់ ក្នុងស្រុកអូរជ្រៅនៅពេលភាគីថៃរឹតបណ្តឹងបង្ការទប់ស្កាត់ជំងឺកូវីដ-១៩។
    
    ទន្ទឹមនឹងនោះ អាជ្ញាធរខេត្តបន្ទាយមានជ័យរួមនឹងកម្លាំងទាំងបីក៏បានត្រៀមកន្លែងធ្វើចត្តាទ្បីស័ក និងត្រៀមរថយន្តដឹកជញ្ជូនពលករដែលមកពីប្រទេសថៃតាមច្រកអូរបីជាន់ទៅដាក់តាមមណ្ឌលនិមួយៗ រួចនឹងដឹកពួកគាត់ទៅតាមស្រុកកំណើតវិញបន្ទាប់រយៈពេល១៤ថ្ងៃ ប្រសិនមិនមានជំងឺកូវីដ-១៩៕
    
website_news/2020311207.txt · Last modified: 2020/12/31 11:33 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki