website_news:2021010203

ឧត្តមសេនីយ៍ត្រី សឿន សេន អញ្ជើញចូលរួមពិធីបើកវគ្គបណ្តុះបណ្តាលច្បាប់ ស្តីពី “ យុត្តិធម៌អនីតិជន និង កិច្ចការពារកុមារ”

http://cambodiapolice.com/policekh/ 5:10 pm 29 មករា 2021

សៀមរាប ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥កើត ខែមាឃ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ត្រី សឿន សេន ស្នងការរងទទួលផែនការងារសេនាធិការ តំណាងលោកឧត្តមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអញ្ជើញជាអធិបតីភាពក្នុងពិធី បើកវគ្គបណ្តុះបណ្តាលច្បាប់ ស្តីពី “យុត្តិធម៌អនីតិជន និង កិច្ចការពារកុមារ” នៅសាលាស្រុកពួក ។

ក្នុងពិធីនោះ មានការអញ្ជើញចូលរួមពីលោក ថេង សំណាង ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តសៀមរាប លោក ស៊ីន ចាន់ថុល អភិបាលស្រុកពួក, លោកស្រី ឧត្តមសេនីយ៍ត្រី ដួង ថាវរី ស្នងការរង ទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស, លោក វរសេនីយ៍ឯក ជា ហេង នាយការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន, លោក វរសេនីយ៍ឯក ទុំ សុភ្រ័ នាយការិយាល័យកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល និងលោក វរសេនីយ៍ឯក ស្រី យូរ៉ា មេបញ្ជាការរងកងរាជអាវុធហត្ថ ខេត្តសៀមរាប និងមានការសម្របសម្រួលពីលោក ផង់ ចិន្តា អង្គការជីវិតនៅកម្ពុជា ព្រមទាំងលោកអធិការ-អធិការរង លោកនាយផ្នែក លោកនាយ-នាយរងប៉ុស្តិ៍ និងមន្ត្រីនគរបាល មកពីអធិការដ្ឋានស្រុកចំនួន ០៣ ( អធិការដ្ឋាននគរបាលពួក ស្រុកអង្គរធំ និងស្រុកវ៉ារិន សរុបចំនួន ៨៥នាក់ ស្រី ០៣នាក់ និងកងរាជអាវុធហត្ថចំនួន ០៨នាក់ ។លោកឧត្តមសេនីយ៍ត្រីស្នងការរង បានមានប្រសាសន៍ថា វគ្គបណ្ដុះបណ្ដាលនេះ គឺដើម្បីធ្វើបទបង្ហាញ និងពន្យល់ជូនដល់សិក្ខាកាម មានដូចជា៖

១. តួនាទី និងភារកិច្ចរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់

២. ការអនុវត្ត គោលនយោបាយ “ភូមិ-ឃុំមានសុវត្ថិភាព”

៣.ការអនុវត្ត គោលការណ៍វាយតម្លៃអំពីចំណាត់ថ្នាក់ប្រឡងប្រណាំងអនុវត្តគោលនយោបាយ ”ភូមិ-ឃុំមានសុវត្ថិភាព”

៤.ការអនុវត្ត គោលការណ៍វាយតម្លៃប៉ុស្តិ៍នគរបាលរដ្ឋបាល

៥.ការអនុវត្ត ការងារនគរបាល និងសហគមន៍

៦.នីតិវិធីសម្ភាសន៍បែបកុមារមេត្រី

៧.ច្បាប់ ស្តីពី យុត្តិធម៌អនីតិជន កិច្ចការពារកុមារ ៕

website_news/2021010203.txt · Last modified: 2021/02/01 11:43 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki