website_news:2021010301

ពលករ១៤នាក់ ឃាត់ខ្លួនភ្លាមៗ ក្រោយគេចវះមិនព្រមធ្វើចត្តាឡីស័ក

https://news.sabay.com.kh/ ព្រហស្បតិ៍, 25 កុម្ភៈ 2021 12:09

ពលករខ្មែរ ១៤នាក់ដែលឆ្លងដែនពីប្រទេសថៃ ត្រូវបានឃាត់ខ្លួនភ្លាមៗ ក្រោយរកឃើញថាពួកគាត់បានគេចវះមិនព្រមធ្វើចត្តាឡីស័ក។ នាល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចចម្រុះសហការជាមួយកម្លាំងអន្តរាគមន៍បានឃាត់ខ្លួនពលករឆ្លងដែនពីប្រទេសថៃចំនួន១៤នាក់ មានប្រុស៧នាក់ និងស្រី៥នាក់ ព្រមទាំងក្មេង២នាក់ ស្ថិតនៅភូមិភ្នំតូច ឃុំពេជ្រចិន្តា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងបញ្ជូនទៅមណ្ឌលចត្តាឡីស័ក ។ គួរឲ្យដឹងថា ពលករទាំងនេះ ត្រូវបានសមត្ថកិច្ចដឹកតាមរថយន្តទួរីស១២កៅអី យកមកកាន់មណ្ឌលចត្រាឡីស័ក ស្រុកភ្នំព្រឹក ៕ អត្ថបទ ៖ Art

website_news/2021010301.txt · Last modified: 2021/03/01 11:25 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki