website_news:2021010302

ឃាត់បានពលករវិលត្រឡប់ពីថៃទៀតហើយ មិនគួរដើរកាត់ព្រៃទេ

https://kohsantepheapdaily.com.kh/ Banteay Meanchey ២៧ ខែ កុម្ភៈ ឆ្នាំ ២០២១ ម៉ោង ១៥:៣៧

ខេត្តបន្ទាយមានជ័យ ៖ កម្លាំងចម្រុះជួរមុខប្រចាំនៅបន្ទាត់ព្រំដែនភូមិទំនប់ក៥ សង្កាត់ និងក្រុងប៉ោយប៉ែត បានឃាត់ពលការិនីវិលត្រឡប់ពីថៃចំនួន៣នាក់ បញ្ជូនទៅធ្វើចត្តាឡីស័ក នៅសៀលថ្ងៃទី២៧ កុម្ភៈ នេះ។ ពលការិនីទាំង៣នាក់ខាងលើ ១-ឈ្មោះញ៉ែត យ៉ា អាយុ៤១ឆ្នាំ, ២-ឈ្មោះម៉ី ភក្ត្រា អាយុ៣៧ឆ្នាំ ទាំង២នាក់នេះមានទីលំនៅភូមិសាលាដែង ឃុំប្ញស្សីក្រោក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ និង៣-ឈ្មោះឈីន សៀងហៃ អាយុ៣១ឆ្នាំ មានទីលំនៅភូមិតាណាលឃុំក្តឿងរាយ ស្រុកកញ្ច្រៀច ខេត្តព្រៃវែង។ លោកអនុសេនីយ៍ឯក ស៊ាសៅឌី នាយប៉ុស្តិព្រៃគប់នៃនគរបាលការពារព្រំដែនគោកលេខ៩១១ប្រាប់កោះសន្តិភាពថា យោងកាសាកសួរពលការិនីទាំង៣នាក់ប្រាប់ថា ពួកគាត់ទើបវិលត្រឡប់ពីក្រុងបាងកកដោយខ្លួនឯងគ្មានអ្នកនាំផ្លូវទេ។ ប្រភពថា ពួកគាត់បាននាំគ្នាជិះរថយន្តឈ្នួលពីក្រុងបាងកក មកកាន់ព្រំដែន ។ លុះមកដល់ផ្លូវកៅស៊ូទី២ ជិតព្រំដែនក្នុងស្រុកអារញ្ ខេត្តស្រះកែវ ឈមទឹកដីកម្ពុជា ក្រុងប៉ោយប៉ែត អ្នកបើកបររថយន្តឈ្នួលថៃឲ្យចុះដើរមកប្រទេសដោយខ្លួនឯង ទើបជួបសមត្ថកិច្ចចម្រុះឃាត់យកទៅធ្វើចត្តាឡីស័ក នៅសាលាបឋមសិក្សាព្រហ្មនិមិត្តតាមវិធានការរបស់ក្រសួងសុខាភិបាលតែម្តង។ ការឆ្លងព្រំដែនចេញ-ចូលប្រទេសទាំងប្រថុយប្រថានបែបនេះ និងមានហានិភ័យខ្ពស់នៅពេលណាមួយមិនខានព្រោះកន្លងមកធ្លាប់មានពលករជួបគ្រោះអកុសលជាន់មីនបន្សល់ពីសម័យសង្គ្រាមរងរបួសរួចទៅហើយ៕

website_news/2021010302.txt · Last modified: 2021/03/01 11:27 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki