website_news:2021010304

ពលករខ្មែរ វិលពីប្រទេសថៃ ទៅភូមិកំណើត នៅខេត្តសៀមរាប បានទទួលអំណោយ លើកដំបូង ពីអភិបាលខ្លួន

https://www.rasmeinews.com/ 28 February, 20210

ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ ពលករខ្មែរ វិលពីធ្វើការស៊ីឈ្នួល នៅប្រទេសថៃ ហើយត្រូវពិនិត្យ និងធ្វើចត្តាឡីស័ក នៅមណ្ឌលចត្តាឡីស័កកម្រិត១ វិទ្យាល័យមង្គលបូរី ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ រយៈពេលកំណត់ ១៤ ថ្ងៃ មុនពេលបន្តធ្វើដំណើរ ទៅភូមិកំណើត នៅខេត្តសៀមរាប ទើបបានទួលអំណោយ លើកដំបូង ពីអភិបាលខេត្តសៀមរាប របស់ខ្លួន។

លោក រ័ត្ន ដាស៊ីណង់ អភិបាលស្រុកមង្គលបូរី បានអោយដឹង កាលពីរសៀល ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ដោយលោក និងក្រុមការងារ សូមថែ្លងអំណរគុណ ចំពោះលោក ទៀ សីហា អភិបាលខេត្តសៀមរាប និងលោកស្រី បានឧត្ថម្ភថវិកា ជូនដល់ពលករខ្មែរ វិលត្រឡប់ពីប្រទេសថៃ ហើយមានលំនៅ រស់នៅ នៅខេត្តសៀមរាប ចំនួន ២៨នាក់ ។ លោក បានបន្តថាៈ ក្នុងពលករម្នាក់ៗ ទទួលថវិកាពីក្រុមការងារ របស់លោកអភិបាលខេត្ត ក្នុងម្នាក់ៗ ចំនួន ៥ ម៉ីនរៀល ។ ពួកគេបាននឹងកំពុងបន្តស្នាក់នៅ មណ្ឌលចត្តាឡីស័ក កម្រិត១ វិទ្យាល័យមង្គលបូរី (របស់រដ្ឋបាល ខេត្តបន្ទាយមានជ័យ)។ ក្នុងនោះ លោកអភិបាល ខេត្តសៀមរាប ក៏បានឧបត្ថម្ភថវិកា ដល់គណៈកម្មការ គ្រប់គ្រងមណ្ឌល ចំនួន ២លានរៀលផងដែរ ៕/V

website_news/2021010304.txt · Last modified: 2021/03/01 11:31 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki