website_news:2021010305

ឃាត់ពលករខ្មែរ៣នាក់បញ្ជូនមកមណ្ឌល ធ្វើចត្តាឡឺស័កវិញ

http://ppt-news.net/ ចេញផ្សាយ ថ្ងៃទី 26/02/2021

បាត់ដំបង ៖ កម្លាំងអន្តរាគមន៍ ឈរជើងតាមខ្សែបន្ទាត់ព្រំដែន ក្នុងស្រុកសំពៅលូន ចំណុច ប៉ុស្ដិ៍នគរបាល ការពារព្រំដែន ក្នុងភូមិសាស្ត្រស្លាបឆ្វេងដៃ ច្រកទ្វារព្រំដែនអន្តរជាតិ (គីឡូ១៣) ស្រុកសំពៅលូន នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានឃាត់ពលករខ្មែរឆ្លងដែន មកពីប្រទេសថៃ ចំនួន ៣ នាក់ (ស្រី១នាក់) ដែលគេចវេះមិនព្រមចូលធ្វើចត្តាឡឺស័ក ហើយដឹកតាមរថយន្ត យកមកកាន់មណ្ឌលចត្តាឡឺស័ក មណ្ឌលសាលារៀន ៣២ ស្រុកសំពៅលូនវិញ ៕

website_news/2021010305.txt · Last modified: 2021/03/01 11:33 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki