website_news:2021010306

នគរបាលស្រុកឆ្លូងចុះផ្សព្វផ្សាយផលប៉ះពាល់នៃគ្រឿងញៀន និងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពដល់ប្រជាពលរដ្ឋតាមខ្នងផ្ទះ

http://cambodiapolice.com/policekh/ 11:50 am 27 កុម្ភះ 2021

ក្រចេះ ៖ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៧និង១៥នាទី កម្លាំងជំនាញសណ្ដាប់ធ្នាប់បានសហការជាមួយជំនាញប្រឆាំងបទល្មើសគ្រឿងញៀនចុះផ្សព្វផ្សាយដល់ប្រជពលរដ្ឋតាមខ្នងផ្ទះនៅចំណុចភូមិកល្វាធំឃុំ ព្រែកសាម៉ាន់ ស្រុកឆ្លូង ខេត្ដក្រចេះ ។ សមត្ថកិច្ចបានផ្សព្វដូចខាងក្រោម៖

- បង្ការទប់ស្កាត់កាប្រើប្រាស់ និងជួញដូរគ្រឿងញៀនគ្រប់ប្រភេទ។

-ផ្សព្វផ្សាយពីផលប៉ះពាល់ និងគ្រោះថ្នាក់នៃគ្រឿងញៀន។

-ផ្សព្វផ្សាយបង្ការទប់ស្កាត់ល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។

-ផ្សព្វផ្សាយបង្ការទប់ស្កាត់អំពើហិង្សាលើស្រី្ត និងកុមារ។

-ផ្សព្វផ្សាយប្រឆាំការជួញដូរមនុស្ស

-ផ្សព្វផ្សាយបង្ការ ទប់ស្កាត់គ្រោះថ្នាក់សង្គមផ្សេងៗ។

-ផ្សព្វផ្សាយបង្ការ ទប់ស្កាត់បទល្មើសចោរកម្មគ្រប់ប្រភេទ។

-ផ្សព្វផ្សាយអំពីការបង្ការ និងការពន្លត់អគ្គីភ័យ

-ផ្សព្វផ្សាយផលប៉ះពាល់គ្រឿងយុទ្ធភណ្ឌ័មិនទាន់ផ្ទុះ. ។

-ផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង ៩ចំណុច។

ក្នុងនោះដែរកម្លាំងបុស្តិ៍បានណែនាំប្រ ជាពលរដ្ឋសំអាតខ្លួនប្រាណ និងអនាម័យអោយបានល្អ លាងដៃនឹងអាល់កុល ជែល ឬសាប៊ូអោយបានញឹកញាប់ ដើម្បីទប់ស្កាត់ការពារការឆ្លងរាលដាលជំងឺ Covid-១៩ ។

ប្រតិបត្តិការខាងលើ កម្លាំងធ្វើបានចំនួន២៥ខ្នងផ្ទះ ប្រជាពលរដ្ឋចូលរួមសរុបចំនួន៤៨ នាក់ ស្រី២៥នាក់ ក្នុងនោះបានចែកខិត្តប័ណ្ណ(គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង ៧ចំណុច) ចែកខិតបណ្ណ័បានចំនួន៤៨សន្លឹក ៕

website_news/2021010306.txt · Last modified: 2021/03/01 11:35 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki