website_news:2021010309

នាំពលករលួចឆ្លងដែនតាមច្រករបៀង ជាប់ខេត្តប៉ៃលិន ៩នាក់ គេចវេះធ្វើចត្តាឡីស័ក ទៅដល់ផ្ទះនៅស្រុកមោងឫស្សី មកធ្វើចត្តាឡីស័ក

http://btv.com.kh/ 28/02/2021

បាត់ដំបង៖ ពលករខ្មែរទើបត្រឡប់មកពីប្រទេសថៃ លួចឆ្លងដែនខុសច្បាប់តាមច្រករបៀងជាប់ខេត្តប៉ៃលិន ចំនួន៩នាក់ រស់នៅក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង ដែលបានគេចវេះពីការធ្វើចត្តាឡីស័ក ហើយត្រូវមន្ត្រីសុខាភិបាល និងអាជ្ញាធរស្រុក ទៅនាំខ្លួនមកធ្វើចត្តាឡីស័ក ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ។

យោងតាមគណនីហ្វេសប៊ុកមួយឈ្មោះ Tep Han ដែលត្រូវបានគេដឹងថា ជារបស់លោក ទេព ហន អភិបាលស្រុកមោងឫស្សី បានបង្ហោះនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១នេះថា “ថ្ងៃនេះពលករមកពីប្រទេសថៃ ចូលតាមច្រករបៀងគេចពីសមត្ថកិច្ច(ច្រកព្រំ ខេត្តប៉ៃលិន) មកដល់ភូមិអង្គ្រង ឃុំជ្រៃ ស្រុកមោងឫស្សី ចំនួន៩នាក់ ស្រី៦នាក់ បាននាំពួកគាត់យកមកធ្វើចត្តាឡីស័ក នៅមណ្ឌលពេទ្យបង្អែកមោងឫស្សី” ។ ពាក់ព័ន្ធនឹងការនាំពលករ លួចឆ្លងដែនខុសច្បាប់តាមការអូសទាញរបស់ពួកមេខ្យល់គេចវេសពីការធ្វើចត្តាឡីស័ក គឺត្រូវបានអាជ្ញាធរខេត្តបាត់ដំបង ពិសេសសមត្ថកិច្ចការពារព្រំដែនក៏បានឃាត់ជាបន្តបន្ទាប់ផងដែរ ដើម្បីនាំពួកគេទៅធ្វើចត្តាឡីស័ក ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ៕អត្ថបទ ៖ សុខរិទ្ធ

website_news/2021010309.txt · Last modified: 2021/03/01 11:42 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki