website_news:2021010601

វរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ សហការទទួលពលករខ្មែរចំនួន២នាក់ ត្រឡប់មកពីប្រទេសថៃនៅចំណុចឃុំជ្រៃសីមា

http://cambodiapolice.com/policekh/ 12:29 pm 30 ឧសភា 2021

ខេត្តបាត់ដំបង ៖ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ ដំបង ស្តីពីការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករ ចេញ-ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃអាទិត្យ ៤រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ពៅ ថាវុធ ស្នងការរងទទួលការងារវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ប្រាក់ សាយ ជាមេបញ្ជាការ បានចាត់តាំងកម្លាំងប៉ុស្តិ៍នគរបាលព្រំដែនគីឡូ៩ ចំណុះឲ្យវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៧ ដឹកនាំដោយលោកអនុសេនីយ៍ទោ ភុន ហ៊ាង នាយប៉ុស្តិ៍ស្តីទី សហការជាមួយកម្លាំងយោធាផ្នែកសឹករងស្រុកសំពៅលូន ដឹកនាំដោយលោកព្រិន្ទបាលឯក ស៊ុត ដាលី (មន្ត្រី) និងកម្លាំងយោធាវរសេនាតូច ៥៣៣ ដឹកនាំដោយលោកអនុសេនីយ៍ឯក ពៅ ចំរើន មេបញ្ជាការរង-គ ទៅទទួលប្រជាពលរដ្ឋដែលវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ ត្រង់ចំណុចនៃភូមិសាស្ត្រភូមិរស្មី ឃុំជ្រៃសីមា ស្រុកសំពៅលូន ចំនួន ២នាក់ ,ស្រី ១នាក់ ។បន្ទាប់ពីធ្វើការសាកសួរ និងកត់ត្រាឈ្មោះរួច ក៏ធ្វើការអប់រំណែនាំ ហើយកម្លាំងយើងបានប្រគល់ពួកគាត់ឲ្យទៅក្រុមគ្រូពេទ្យដើម្បីទទួលយកទៅកាន់មណ្ឌលចត្តាឡីស័កនៅអនុវិទ្យាល័យកូនភ្នំ៣២ តាមការណែនាំរបស់ក្រសួងសុខាភិបាល ៕

website_news/2021010601.txt · Last modified: 2021/06/01 10:27 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki