website_news:2021010602

វរសេនាតូចនគរបាលការពាព្រំដែនគោកលេខ ៨១៧ សហការទទួលពលករខ្មែរមកពីប្រទេសថ២នាក់ និងល្បាតការពារសន្តិសុខ សុវត្ថិភាព នៅតាមបន្ទាត់ព្រំដែន

http://cambodiapolice.com/policekh/ 1:13 pm 30 ឧសភា 2021

ខេត្តបាត់ដំបង ៖ តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ស្តីពីការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករ ចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ នៅថ្ងៃអាទិត្យ ៤រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក ពៅ ថាវុធ ស្នងការរងទទួលការងារវរសេនាតូចនគរបាលការពាព្រំដែនគោកលេខ ៨១៧ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ប្រាក់ សាយ ជាមេបញ្ជាការ បានចាត់តាំងកម្លាំងប៉ុស្តិ៍នគរបាលព្រំដែន គីឡូ ១៣ ចំណុះឲ្យវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ ៨១៧ ដឹកនាំដោយលោកអនុសេនីយ៍ទោ ម៉ឹង ម៉េត នាយប៉ុស្តិ៍ស្តីទី សហការជាមួយកម្លាំងកងខេមរភូមិន្ទ ឈរជើងនៅជួរមុខចេញល្បាតតាមព្រំដែនកម្ពុជា-ថៃ ក្នុងភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ដល់ភូមិឈើទាល ឃុំសិរីមានជ័យ ស្រុកសំពៅលូន និងបានទទួលប្រជាពលរដ្ឋដែលវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញ ពីយោធាថៃកងអនុសេនាធំ១៣០៥ ត្រង់ចំណុចនៃភូមិសាស្ត្រភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ចំនួន ២នាក់ ,ស្រី១នាក់ ក្នុងនោះក្មេងប្រុស ១នាក់ ។ បន្ទាប់ពីធ្វើការសាកសួរ និងកត់ត្រាឈ្មោះរួច ក៏ធ្វើការអប់រំណែនាំ ហើយកម្លាំងយើងបានប្រគល់ពួកគាត់ឲ្យទៅក្រុមគ្រូពេទ្យ ដើម្បីទទួលយកទៅកាន់មណ្ឌលចត្តាឡីស័កនៅអនុវិទ្យាល័យកូនភ្នំ៣២ តាមការណែនាំរបស់ក្រសួងសុខាភិបាល ៕

website_news/2021010602.txt · Last modified: 2021/06/01 10:29 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki