website_news:2021010606

ពលរដ្ឋខ្មែរ១០នាក់ទៀត ដែលជាប់គាំងនៅម៉ាឡេស៊ី នឹងមកដល់កម្ពុជានៅល្ងាចនេះ

http://freshnewsasia.com/ 2021-05-31 11:25am

(ភ្នំពេញ)៖ ពលរដ្ឋខ្មែរ១០នាក់ទៀត ដែលក្នុងនោះមានពលករ៩នាក់ និងកុមារ១នាក់ នឹង ធ្វើដំណើរមកដល់មាតុប្រទេសវិញ នៅល្ងាចថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១នេះ។ នេះបើតាម លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា។ ពលរដ្ឋខ្មែរទាំង១០នាក់នេះ នឹងមកដល់កម្ពុជាតាមជើងយន្តហោះលេខ SQ158 ដោយមានកិច្ចអន្តរាគមន៍របស់ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី។ លោក កុយ គួង បានបញ្ជាក់បន្ថែមថា ស្ថានទូតបានចេញលិខិតធ្វើដំណើរបណ្តោះអាសន្នចំពោះអ្នកដែលគ្មានលិខិតឆ្លងដែន និងរៀបចំឯកសារទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ម៉ាឡេស៊ី ជូនទៅធ្វើតេស្តកូវីដ១៩ ព្រមទាំងបានចាត់ មន្រ្តីជូនពួកគាត់ខាងលើ ទៅអាកាសយានដ្ឋានអន្តរជាតិ KLIA ផងដែរ៕

website_news/2021010606.txt · Last modified: 2021/06/01 10:37 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki