website_news:2021010701

ខណៈកូវីដ១៩ និងមេរោគបំប្លែងថ្មីផ្ទុះខ្លាំង អាជ្ញាធរមានសមត្ថកិច្ចថៃសម្រុកបញ្ជូនចេញពលករខ្មែរ

https://www.rasmeinews.com/ 29 June, 20210

ដោយៈភ្នំស្វាយ / ព្រំដែនកម្ពុជា ថៃៈ ខណៈកូវីដ១៩ និងមេរោគបំប្លែងថ្មីផ្ទុះខ្លាំង អាជ្ញាធរមានសមត្ថកិច្ចថៃសម្រុកបញ្ជូនចេញពលករបរទេស រួមទាំងពលករខ្មែរដែលមានចំនួនច្រើនលំដាប់ទី២ បន្ទប់ពីពលករភូមា។ យោងសារព័ត៌មានថៃ និងដោយឡែកសម្រាបប់ច្រកព្រំដែនធន្តរជាតិឆងចមខេត្តសុរិន្ទ ឈមគ្នានឹងច្រកព្រំដែនអន្តរជារិអូរស្មាច់ខេត្តឧត្តរមានជ័យបានឪ្យដឹងថ្ងៃទី ២៩ ខែមិថុនាថា អាជ្ញាធរមានសមត្ថកិច្ចថៃបានដឹកកម្មករខ្មែរ២០០នាក់មកទម្លាក់ចោលនៅព្រំដែនថៃ-ខ្មែរ (ឆងចម ) នាខេត្តសុរិន្ទ ។ ការចាប់បញ្ជូនដោយបង្ខំ ហើយមិនចាំបាច់ត្រួតពិនិត្យសុខភាពនេះ ជាការងារគ្រាអាសន្ន គឺដោយសារកូវីដ១៩ មានសន្ទុះខ្លាំងពេកនៅប្រទេសថៃ។ ជាមួយគ្នានេះដែរ យោងតាមសារព័ត៍មានថៃ បានផ្សាយថា រដ្ឋបាលថៃបានប្រកាសនៅថ្ងៃទី២៧ -២៨ ខែមិថុនា ឆ្នាំ២០២១ បានដឹងថាក្រោយពីរដ្ឋបាលថៃប្រកាសបិទកន្លែងធ្វើការ និងស្នាក់នៅរបស់ពលករបរទេស ដែលធ្វើការសំណង់នៅតំបន់ទីក្រុងបាងកក រយះពេល១ខែចាប់ពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ តទៅនោះ ធ្វើអោយមានពលករខ្មែរផងដែររាប់រយនាក់បានធ្វើដំណើរប្រឡប់ទៅប្រទេសកម្ពុជាវិញតាមច្រកព្រំដែននៅខេត្តសុរិន ទល់មុខនឹងខេត្តឧត្តរមានជ័យរបស់ប្រទេសកម្ពុជា។

ក្នុងហេតុការណ៍គ្រាអាសន្នដែលមកពីការផ្ទះមេរោគ/ជម្ងឺកូវីដ១៩ ពិសេសមេរោគបំប្លែងថ្មី Delta មានប្រភពពីប្រទេសឥណ្ឌានេះបង្កផលប៉ះពាល់ខ្លាំងដែរដល់ពលករខ្មែរដែលធ្វើការនៅប្រទេសថៃដែរ ។ ក្នុងនោះពលករខ្លះត្រូវថៅកែដឹកចេញឬអោយចេញ ហើយយកទៅទុកចោលនៅតាមផ្លូវ ហើយត្រូវបានប៉ូលិសថៃដឹកបញ្ជូនយកត្រឡប់ទៅប្រទេសកម្ពុជាវិញ ៕សរន

website_news/2021010701.txt · Last modified: 2021/07/01 21:00 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki