website_news:2021010707

ទាហានថៃ ចាប់ពលករខ្មែរ ២គោលដៅផ្សេងគ្នា សរុប១៤នាក់

https://cen-news.com/ Posted ByPen Srey Neat June 30, 2021

បន្ទាយមានជ័យ៖ ទោះបីជាមានការរឹតបន្តឹង តាមបន្ទាត់ព្រំដែនយ៉ាងណា ក៏នៅតែមានពលករខ្មែរ លួចឆ្លងដែនខុសច្បាប់ ក្រោយឃាត់ខ្លួននិយាយថា ពួកគេក្នុងម្នាក់ចំណាយប្រាក់ ឲ្យមេខ្យល់ចំនួន៧.០០០បាត ខណៈដែលទាហានថៃបានចាប់២គោលដៅផ្សេងគ្នា វេលាម៉ោង១០ និង១៩នាទីព្រឹក ថ្ងៃទី២៩ ខែមិថុនា ២០២១។សមត្ថកិច្ចថៃតាមព្រំដែនប្រាប់ថា កម្លាំងនគបាលល្បាតព្រំដែនទី១២ និងសមត្ថកិច្ចទាហានក្រុមតាប្រាយ៉ា កងកម្លាំងបូផា សហការគ្នាចាប់ឃាត់ខ្លួនពលករខ្មែរ ចំនួន៥នាក់ ក្នុងនោះប្រុស៣នាក់ និងស្រី២នាក់ នៅបរិវេណភូមិទព័សៀម ឃុំតាប្រាយ៉ា ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ បន្ទាប់ពីឃាត់ខ្លួនសមត្ថកិច្ចនាំខ្លួនយកទៅសួរនាំបន្ថែម។ នៅពេលសួរនាំពលករទាំងនោះ បានប្រាប់ថា រកការងារធ្វើ ទើបបបួលគ្នា ធ្វើដំណើរចាកចេញ ពីខេត្តបន្ទាយមាន ជ័យ៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ

website_news/2021010707.txt · Last modified: 2021/07/01 21:28 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki