website_news:2021010907

កម្លាំងនគរបាល សហការជាមួយកម្លាំងយោធា ទទួលប្រជាពលរដ្ឋកម្ពុជា ពីយោធាប្រទេសថៃ

http://cambodiapolice.com/policekh/ 9:22 am 30 សីហា 2021

ខេត្តបាត់ដំបង ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ជាប់ជាប្រចាំ ស្តីពីការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា_ថៃ លោកវរសេនីយ៍ឯក ពៅ ថាវុធ ស្នងការរងទទួលការងារវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ នៅថ្ងៃអាទិត្យ ៦រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៩ ខែសីហា ឆ្នាំ២០២១ កម្លាំងនគរបាលប៉ុស្តិ៍ព្រំដែនចក្រីនៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ដឹកនាំដោយលោកអនុសេនីយ៍ឯក ស៊ិម-កុសល(នាយរងប៉ុស្តិ៍)សហការជាមួយកម្លាំងយោធាកងអនុសេនាធំទី២,វរសេនាតូចលេខ១ ដឹកនាំដោយលោកវរសេនីយ៍ត្រី ណន- វន្នី(មេបញ្ជាការកងអនុសេនាធំ) បានចេញទៅទទួលប្រជាពលរដ្ឋ ចំនួន០២នាក់,ស្រី០១នាក់ ក្នុងនោះក្មេងប្រុស០ ១នាក់ ពីយោធាថៃកងអនុសេនាធំលេខ១១១៣,វរសេនាធំលេខ១៣ ត្រង់ចំណុចនិយាមកា0213666- 1482174 ភូមិសាស្ត្រ ភូមិខៅឆង់ឃែប ឃុំខ្លងហាត ស្រុកខ្លងហាត ខេត្តស្រះកែវ ទល់មុខប៉ុស្តិ៍ព្រំដែនចក្រីភូមិសាស្ត្រ ភូមិកោះតូច ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង។ ក្រោយពីសាកសួរ កត់ឈ្មោះរួច កម្លាំងយើងបានប្រគល់បងប្អូនជូនក្រុមគ្រូពេទ្យដើម្បីបញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័កអនុវិទ្យាល័យកូនភ្នំ៣២ ពិនិត្យសុខភាពនិងធ្វើតេស្តរហ័សនៅទីនោះ ៕

website_news/2021010907.txt · Last modified: 2021/09/01 12:10 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki