website_news:2021010908

កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧សហការទទួលពលករខ្មែរត្រឡប់មកពីថៃចំនួន៣នាក់ បញ្ជូនទៅមណ្ឌលចត្តាឡីស័កអនុវិទ្យាល័យកូនភ្នំ៣២

http://cambodiapolice.com/policekh/ 9:10 am 28 សីហា 2021

ខេត្តបាត់ដំបង ៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង ជាប់ជាប្រចាំ ស្តីពីការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករចេញ ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ លោកវរសេនីយ៍ឯក ពៅ ថាវុធ ស្នងការរងទទួលការងារវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ក្រោមការបញ្ជាផ្ទាល់របស់លោកវរសេនីយ៍ឯក ប្រាក់ សាយ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ នៅថ្ងៃសុក្រ ៤រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ២៧ ខែសីហា ឆ្នាំ២០២១ កម្លាំងនគរបាលប៉ុស្តិ៍ព្រំដែនចក្រីនៃវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ដឹកនាំដោយលោកអនុសេនីយ៍ឯក ស៊ឹម កុសល នាយរងប៉ុស្តិ៍ សហការជាមួយកម្លាំងយោធាកងអនុសេនាធំទី២, វរសេនាតូចលេខ១ ដឹកនាំដោយលោកវរសេនីយ៍ត្រី ណន វន្នី មេបញ្ជាការកងអនុសេនាធំ បានទៅទទួលប្រជាពលរដ្ឋវិលត្រឡប់មកពីប្រទេសថៃ មកកម្ពុជាវិញចំនួន០៣នាក់,ស្រី០១នាក់ ក្នុងនោះក្មេងប្រុស០១នាក់ ពីយោធាថៃកងអនុសេនាធំលេខ១១១៣ នៃកងវរសេនាធំលេខ១៣ ត្រង់ចំណុចនិយាមកា0213666-1482174 ភូមិសាស្ត្រ ភូមិខៅឆង់ឃែប ឃុំខ្លងហាត ស្រុកខ្លងហាត ខេត្តស្រះកែវ ទល់មុខប៉ុស្តិ៍ព្រំដែនចក្រីភូមិសាស្ត្រ ភូមិកោះតូច ឃុំសំពៅលូន ស្រុកសំពៅលូន ខេត្តបាត់ដំបង ។ក្រោយពីសាកសួរ កត់ឈ្មោះរួច កម្លាំងយើងបានប្រគល់ជូនក្រុមគ្រូពេទ្យ បន្ទាប់មកក្រុមគ្រូពេទ្យបានបញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័កអនុវិទ្យាល័យកូនភ្នំ៣២ ដើម្បីពិនិត្យសុខភាពនិងធ្វើតេស្តរហ័សនៅទីនោះ ៕

website_news/2021010908.txt · Last modified: 2021/09/01 12:12 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki