website_news:2021011004

តុលាការឧទ្ធរណ៍ តម្កល់ទណ្ឌកម្ម ប្តីប្រពន្ធជាប់ចោទ២នាក់ ដាក់គុក ក្នុងម្នាក់ៗ ៧ ឆ្នាំ ជាប់ពាក់ព័ន្ធ នឹងការបើកហាង លក់សាច់អាំង តែបង្កប់សេវាវ៉ៃសិច

https://dap-news.com/ ByPH104 Posted on September 30, 2021

ភ្នំពេញ: តុលាការឧទ្ធរណ៍ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី ៣០ ខែ កញ្ញ ឆ្នាំ២០២១ បានតម្កល់ទោស ជនជាប់ចោទ២នាក់ ជាងប្តីប្រពន្ធ ដាក់ពន្ធនាគារ ក្នុងម្នាក់ៗ កំណត់ ៧ឆ្នាំ ជាប់ពាក់ព័ន្ធនឹងបទល្មើស សព្ចារកម្ម មានស្ថានទម្ងន់ទោសទាក់ទងនឹងជនរងគ្រោះ ប្រព្រឹត្តិ កាលពីអំឡុងឆ្នាំ ២០២០ នៅក្នុងរាជធានីភ្នំពេញ ។

លោកស៊ិន វិសាល ជា ប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ នៃ សាលាឧទ្ធរណ៍ រាជធានី ភ្នំពេញ បានថ្លែងអោយដឹង ក្នុងអង្គសវនាការថា ជនជាប់ចោទទាំង០២នាក់នេះ មានឈ្មោះ សឹក សុភាព ភេទប្រុស អាយុ ៤១ឆ្នាំ ត្រូវជាប្តី និង ប្រពន្ធ ឈ្មោះ កប សុផាតអាយុ ៣៨ ឆ្នាំ។ លោកចៅក្រមបានបញ្ជាក់ថា ជនជាប់ចោទទាំង២ ត្រូវបាន សមត្ថកិច្ចនគរបាលប្រឆាំង ការជួញដូរមនុស្សឃាត់ខ្លួនកាលពី ថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២០ នៅត្រង់ក្នុងចំណុចហាងរបស់ពួកគេ ដែលមានទីតាំងស្ថិតក្នុង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ពួកគេត្រូវបានតុលាការរាជធានីភ្នំពេញ កាលពីខែ សីហាឆ្នាំ ២០២០ កាត់ទោសដាក់ពន្ធនាគា ក្នុងម្នាក់ៗ កំណត់ ៧ ឆ្នាំ តែពួកគេបានប្តឹងទាស់ មកកាន់សាលាឧទ្ធរណ៍ រាជធានីភ្នំពេញ ៕ ដោយ រស្មី អាកាស

website_news/2021011004.txt · Last modified: 2021/10/01 10:21 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki