website_news:2021011005

កម្លាំងចម្រុះឃាត់ខ្លួនជនជាតិថៃចំនួន ២៦នាក់បម្រុងឆ្លងដែនខុសច្បាប់

http://nokorwatnews.com/ 29/09/2021

ខេត្តបន្ទាយមានជ័យ៖ ជនជាតិថៃចំនួន ២៦នាក់ក្នុងនោះស្រីចំនួន ១២នាក់ ដែលបម្រុងលួចឆ្លងដែនខុសច្បាប់មកកម្ពុជា ត្រូវកម្លាំងកងការពារព្រំដែនលេខ៥០៣ធ្វើការ សហការជាមួយកងពលតូចថ្មើរជើងលេខ៥១ និងនគរបាលព្រំដែនគោកលេខ៩១១ ឃាត់ខ្លួនបាននៅវេលាម៉ោង០១និង៤០នាទីរំលងអធ្រាត្រ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ពេលដែលពួកគេ បម្រុងលួចឆ្លងដែនដោយខុសច្បាប់ ។

សមត្ថកិច្ចតាមបន្ទាត់ព្រំដែនប្រាប់ថា កងអនុសេនាធំល្បាតទី២ សហការជាមួយកម្លាំងចម្រុះធ្វើការ ឃាត់ខ្លួនបានជនជាតិថៃ ចំនួន ២៦នាក់ ស្រី ១២នាក់ ដែលបម្រុងឆ្លងដែនពីប្រទេសថៃ ចូលមកប្រទេសកម្ពុជានៅវេលាម៉ោង ០១:៤០នាទីរំលងអធ្រាត្រ ស្ថិតនៅក្នុងភូមិសាស្ត្រ ភូមិព្រៃចាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ អង្គភាពបានប្រគល់ឱ្យទៅក្រុមការងារចម្រុះនៅច្រកអូរបីជាន់។ ប្រភពថា ក្រុមការងារច្រកអូរបីជាន់បានបំពេញបែបបទនិងប្រគល់ជនជាតិថៃទាំងអស់វិលទៅកាន់ប្រទេសថៃវិញ នៅវេលាម៉ោង០៨និង៣០នាទីព្រឹក ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ទៅឱ្យ តម្រួត ត.ឆ.ដ ថៃ កងរយលេខ១២៦ ប៉ុស្ដិ៍៣៨ ស្ថិតក្នុងភូមិសាស្រ្ត ភូមិណងម៉ាក់មុន ឃុំគោកឃ្យូង ស្រុកគោកឃ្យូង ខេត្តស្រះកែវ។

គួររំលឹកថា នៅយប់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ ឃើញថាកម្លាំងសមត្ថកិច្ចចម្រុះតាមបន្ទាត់ព្រំដែនកម្ពុជា ថៃនៅគោលដៅខាងជើងផ្លូវជាតិលេខ៥ និងខាងត្បូងផ្លូវជាតិលេខ៥ បានសហការគ្នាឃាត់ខ្លួនពលករជិត៥០នាក់ក្នុងការរឹតបន្តឹងដើម្បីទប់ស្កាត់ការរីករាលដាលជម្ងឺcovid-19 ដែលកំពុងរាតត្បាត ៕

website_news/2021011005.txt · Last modified: 2021/10/01 10:23 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki