website_news:2021020204

នគរបាលប៉ុស្តិ៍រដ្ឋបាលរកាកណ្ដាល ចុះផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពដល់ប្រជាពលរដ្ឋ

http://cambodiapolice.com/policekh/ 4:09 pm 1 កុម្ភះ 2021

ក្រចេះ ៖ នៅព្រឹកថ្ងទី០១ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលរកាកណ្ដាល បានចុះផ្សព្វផ្សាយគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព តាមខ្នងផ្ទះប្រជាពលរដ្ឋភូមិទី១ សង្កាត់រកាកណ្ដាល ក្រុងក្រចេះ ខេត្តក្រចេះ មានដូចខាងក្រោម ៖

-សេចក្តីអំពាវនាវគាំទ្រយុទ្ឋនាការប្រយុទ្ឋប្រឆាំងគ្រឿងញៀនខុសច្បាប់

-អំពីគ្រោះ អគ្គីភ័យផ្សេងៗ

-ការលេងល្បែងស៊ីសងគ្រប់ប្រភេទ និង ការប្រើប្រាស់អាវុធខុសច្បាប់

-អំពើអាណាចារ្យ ការជួញដូរមនុស្សស្ត្រី និងកុមារ និងអំពើហិង្សាក្នុងគ្រួសារ

-ច្បាប់ចរាចរណ៍ផ្លូវគោកអនុក្រឹត្យលេខ៣៩ អនក្រ.បកចុះថ្ងៃទី១៧ខែមីនាឆ្នាំ២០២០លទ្ធផលអ្នកចូលរួមចំនួន( ៣២នាក់) (ស្រី០៩នាក់) និងចែកលិខិតបណ្ណ័បានចំនួន (៣២សន្លឹក) ៕

website_news/2021020204.txt · Last modified: 2021/02/02 13:43 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki