website_news:2021020206

ឯកឧត្ដម ខៀវ សុភ័គ៖ អាជ្ញាធរ ត្រូវអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពឱ្យមានប្រសិទ្ធភាព

http://btv.com.kh/ 01/02/2021

ព្រៃវែង៖ ឯកឧត្ដម សន្តិបណ្ឌិត ខៀវ សុភ័គ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានអញ្ជើញប្រកាសក្រុមការងារគណបក្សប្រជាជនកម្ពុជា ឃុំពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ព្រមទាំងចែកអំណោយដល់ប្រជា ពលរដ្ឋក្រីក្រ ជួបការ លំបាក ចំនួន២៤០គ្រួសារ។ ឯកឧត្តម សន្តិបណ្ឌិត បានសាកសួរសុខទុក្ខ ព្រមទាំងបានរំលឹកនូវប្រវត្តិសាស្ត្រ ដែល រូបឯកឧត្តមផ្ទាល់បានឆ្លងកាត់កន្លងមក រហូតមកដល់បច្ចុប្បន្នក្រោមការខិតខំប្រឹង ប្រែង របស់គណបក្សប្រជាជនកម្ពុជាទើបប្រទេសទទួលបានសុខសន្តិភាព ស្ថិរភាព រួមជាមួយការអភិវឌ្ឍ។ ឆ្លៀតឱកាសនោះផងដែរ ឯកឧត្តម សន្តិបណ្ឌិត ក៏បានលើកឡើង នូវ គោល នយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលមាន ០៧ចំណុច៖

ទី១-ផ្តល់សេ វាសាធារណៈ ប្រកបដោយគុណភាព តម្លាភាព ប្រសិទ្ធភាព និងទទួលបានជំនឿទុកចិត្ត ដោយឯកឧត្ដមលើកទឹកចិត្តឱ្យមេឃុំដាក់ចិត្តដាក់កាយបម្រើពលរដ្ឋដោយស្មោះ ដោយត្រូវចុះ ជួយពលរដ្ឋតាមខ្នងផ្ទះនៅពេលដែលគាត់មានតម្រូវការ ដែលទង្វើបែបនេះទើប ពលរដ្ឋស្រឡាញ់ និងបន្តបោះឆ្នោតដល់គណបក្សប្រជាជនកម្ពុជា។

ទី២-ភូមិ ឃុំ ដែល គ្មាន បទល្មើសគ្រប់ប្រភេទ គ្មានការលួច ឆក់ ប្លន់ គ្មានគ្រឿងញៀន និងធ្វើឱ្យភូមិ ឃុំគ្មាន បទល្មើស។

ទី៣-ភូមិឃុំ ដែលមានសណ្ដាប់ធ្នាប់សាធារណៈល្អ គ្មានគ្រោះថ្នាក់ ចរាចរណ៍ ជាមួយគ្នានេះឯកឧត្ដម ក៏បានអំពាវនាវឱ្យអ្នក ប្រើប្រាស់ផ្លូវ ទាំងអស់ត្រូវគោរពច្បាប់ឱ្យបានខ្ជាប់ខ្ជួនក្នុងពេលបើកបរផងដែរ។

ទី៤-ភូមិ ឃុំដែលគ្មាន អំពើរអា នា ចារ គ្មានការជួយញដូរមនុស្ស គ្មានការជួញដូរស្ត្រី និងកុមារ ព្រមទាំងគ្មាន អំពើរ ហិង្សា ក្នុងគ្រួសារ។

ទី៥-ដោះស្រាវិវាទនៅក្នុងមូលដ្ឋានក្រៅប្រព័ន្ធតុលាការប្រកប ដោយគុណភាព និងប្រសិទ្ធភាពនិងដោយសន្តិវិធី។

ទី៦-មានអនាម័យល្អ មានសោភ័ណភាពល្អ និងមាន បរិស្ថានល្អ។

ទី៧-ឆ្លើយតបបានទាន់ពេលវេលា ចំពោះគ្រោះមហន្តរាយ និងជំងឺកាចសាហាវ ប្រកបដោយប្រសិទ្ធភាព។

លើពីនេះទៀត ឯកឧត្ដម សន្តិបណ្ឌិត បានផ្ដាំផ្ញើឱ្យពលរដ្ឋថែទាំសុខភាព និងប្រកាន់ខ្ជាប់នូវការពាក់ម៉ាសការពារខ្លួនពីជំងឺកូវីដ១៩ ព្រោះជំងឺនេះមិនទាន់ទៅណាឆ្ងាយនៅឡើយទេ បើទោះបីជាប្រទេសរបស់យើងគ្រប់គ្រង ស្ថានការណ៍នៃជំងឺនេះបានល្អយ៉ាងណាក៏ដោយ។ ក្នុងឱកាសនោះដែរ ឯកឧត្តមសន្តិ បណ្ឌិត ខៀវ សុភ័គ បានប្រគល់ថវិកាសម្រាប់ជួសជុលផ្លូវលំចំនួន ១,៨០០,០០០ រៀល ក្រដាសរ៉ាម ៨០ដុំ ប៊ិច ៨០០ដើម ប្រតិទិន ១០០ក្បាលជូនគណបក្សឃុំ។ ក្នុងនោះ ឯកឧត្ដម សន្តិបណ្ឌិត ក៏បានអញ្ជើញបន្តពិនិត្យអគារប៉ុស្តិ៍រដ្ឋបាល សាលាឃុំមណ្ឌល សុខភាព ព្រមអញ្ជើញប្រគល់ថ្នាំពេទ្យជូនដល់មណ្ឌលសុខភាព ឃុំពាមន្ទារ និងឃុំគោខ្ចក ចំនួន ១៧មុខ និងឧបត្ថម្ភ ថវិកាដល់ក្រុមគ្រូពេទ្យ ដោយសរុបថវិកាប្រមាណ ២០,០០០,០០០រៀលផងដែរ។

គួរបញ្ជាក់ថា ឃុំពាមមន្ទារ ជាឃុំមួយក្នុងចំណោម ឃុំ ទាំង ១៣ស្ថិតក្នុងស្រុកកំពង់ត្របែក ដែលមានភូមិសាស្ត្រជាប់សាង ខាងដងទន្លេ កំពង់ ត្របែក ចាប់ពីស្ពានកំពង់ត្របែករហូតដល់ទល់នឹងព្រំដែនប្រទេសវៀតណាម និងមាន ភូមិចំនួន១១។ ឃុំពាមមន្ទារ មានសមិទ្ធិផលសម្រាប់សម្រើសេវាជូនប្រជាពលរដ្ឋទូទៅ មិនប្រកាន់ និន្នាការ រួមមានសាលាឃុំប៉ុស្តិ៍រដ្ឋបាល មណ្ឌលសុខភាព ពិសេសមាន ស្នាក់ ការគណបក្សដែលជាគ្រឹះរឹងមាំ សម្រាប់បម្រើគោលនយោបាយរបស់បក្សមូលដ្ឋាន៕ អត្ថបទ៖ ដាវណ្ណ

website_news/2021020206.txt · Last modified: 2021/02/02 13:46 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki