website_news:2021020207

ក្រុមការងារទទួល និងដឹកជញ្ជូនប្រជាពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ របស់រដ្ឋបាលខេត្តសៀមរាប

https://information.gov.kh/ ចេញផ្សាយ ថ្ងៃទី ០២ ខែ កុម្ភៈ ឆ្នាំ ២០២១

សៀមរាប៖ នៅថ្ងៃចន្ទ ទី០១ ខែកុម្ភ: ឆ្នាំ២០២១ នេះ បានរាយការណ៍ឱ្យដឹងថា មានប្រជាពលករខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ គិតត្រឹមម៉ោង ០៦៖០០នាទីល្ងាច ដែលចូលមកតាមច្រកអន្តរជាតិប៉ោយប៉ែត, ច្រករបៀងអូរបីជាន់ និងច្រករបៀងម៉ាឡៃ ខេត្តបន្ទាយមានជ័យ, ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ និងច្រកដូង ស្រុកកំរៀង ខេត្តបាត់ដំបង សម្រាប់ខេត្តសៀមរាប សរុបចំនួន ១២១នាក់ ស្រី ៥៤នាក់ ក្នុងនោះកុមារា ១១នាក់ កុមារី ៦នាក់ មានដូចខាងក្រោម៖

1- សម្រាប់ច្រកអន្តរជាតិប៉ោយប៉ែត៖ ចំនួន ០០នាក់ ស្រី ០០នាក់ កុមារា ០០នាក់ កុមារី ០០នាក់។ 2- សម្រាប់ច្រករបៀងអូរបីជាន់៖ ចំនួន ៤៥នាក់ ស្រី ២២នាក់ កុមារា ៣នាក់ កុមារី ១នាក់។ 3- សម្រាប់ច្រករបៀងម៉ាឡៃ៖ ចំនួន ២៩នាក់ ស្រី ៨នាក់ កុមារា ៥នាក់ កុមារី ១នាក់។ 4- សម្រាប់ច្រកអន្តរជាតិអូរស្មាច់÷ ចំនួន ៤៧នាក់ ស្រី ២៤នាក់ កុមារា ៣នាក់ កុមារី ២នាក់។ 5- ច្រកដូង ស្រុកកំរៀង÷ ចំនួន ០០នាក់ ស្រីចំនួន ០០នាក់ កុមារាចំនួន ០០នាក់។

សូមបញ្ជាក់ ពួកគាត់ទាំង ១២១នាក់ ត្រូវបានក្រុមការងារគ្រូពេទ្យដាក់មណ្ឌលចត្តាឡីស័ក, នៅសាលារៀន និងវិទ្យាល័យនានា ក្នុងខេត្តបន្ទាយមានជ័យចំនួន ៧៤នាក់, ខេត្តបាត់ដំបង ចំនួន ០០នាក់ និងឧត្តរមានជ័យចំនួន ៤៧នាក់ ដើម្បីធ្វើការពិនិត្យសុខភាព និងយកសំណាក់៕ ប្រភព: ក្រុមការងារប្រចាំការរបស់រដ្ឋបាលខេត្តសៀមរាប សម្រួលផ្សាយដោយ៖ ធូ កុសល

website_news/2021020207.txt · Last modified: 2021/02/02 13:48 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki