website_news:2021020302

អាជ្ញាធរឃុំស្រែចារចុះផ្សព្វផ្សាយផលប៉ះពាល់នៃគ្រឿងញៀន និងគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដល់ប្រជាពលរដ្ឋ

http://cambodiapolice.com/policekh/ 4:10 pm 1 មីនា 2021

ក្រចេះ ៖ នៅព្រឹកថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្រែចារ សហការជាមួយលោក សៅ សារុំ ក្រុមប្រឹក្សាឃុំ និងលោកមេភូមិ បានធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ អំពីផលប៉ះពាល់គ្រោះថ្នាក់នៃគ្រឿងញៀន នៅចំណុចសាលាបុណ្យអញ្ចាញ ភូមិទ្រៀក ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ ។ ក្នុងនោះកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលបានធ្វើការផ្សព្វផ្សាយនិងចែកខិតប័ណ្ណរួមមាន ៖

-ផ្សព្វផ្សាយ សេចក្ដីចូលរួមអំពាវនាវចូលរួមគាំទ្រយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់នៅកម្ពុជា

-ចែកសារសម្រាប់អប់រំអំពីផល់ប៉ះពាល់គ្រោះថ្នាក់នៃគ្រឿងញៀន

-ផ្សព្វផ្សាយអនុក្រិត្យលេខ៣៩អនក្រ,បកចុះថ្ងៃទី១៧ ខែមីនាឆ្នាំ២០២០ ស្តីពីការពិន័យអន្តរកាលចំពោះ

អំពើល្មើសច្បាប់ចរាចរណ៍ផ្លូវគោកថ្មី

-ផ្សព្វផ្សាយរួមគ្នាបង្ការទប់ស្កាត់បទល្មើសបញ្ហាចោរកម្ម គ្រប់ប្រភេទ

-ផ្សព្វផ្សាយ រួមគ្នាបង្ការការប្រើអំពើហិង្សាទាក់ទង និងយេនឌ័រ អំពើជួញដូរស្ដ្រី និងកុមារ ។

-ផ្សព្វផ្សាយគ្រោះថ្នាក់ដោយសារយុទ្ធភ័ណ្ឌគ្រាប់មិនទាន់ផ្ទុះ

-ផ្សព្វផ្សាយ អំពីការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ

-ផ្សព្វផ្សាយអំពីគ្រោះអគ្គីភ័យ និងផ្សព្វផ្សាយសេចក្តីណែនាំរបស់ក្រសួងសុខាភិបាលស្តីពីវិធីការការពារទប់ស្កាត់នៃការរីករាលដាលអំពីជំងឺកូរវីដ១៩ផងដែរ នៅក្នុងនោះ កម្លាំងយើងបានធ្វើការផ្សព្វផ្សាយនូវលក្ខណះសម្បត្តិទាំង០៧យ៉ាងរបស់គោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពផងដែរ ៕

website_news/2021020302.txt · Last modified: 2021/03/02 14:44 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki