website_news:2021020303

នគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បញ្ជូនជនសង្ស័យជាមេខ្សល់ចំនួន០៧នាក់ ទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់

http://cambodiapolice.com/policekh/ 4:21 pm 1 មីនា 2021

ខេត្តបន្ទាយមានជ័យ ៖ មុខសញ្ញាសង្ស័យជាមេខ្សល់ចំនួន០៧នាក់ ស្រី០១នាក់ កម្លាំងនគរបាលជំនាញការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០១ខែមីនា ឆ្នាំ២០២១ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។

លោកវរសេនីយ៍ឯក ឡាយ គឹមលួន នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្សនិងការ ពារអនីតិជន បានឲ្យដឹងថា៖ ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ កម្លាំងនគរបាល សហការជាមួយកម្លាំងយោធា បានប្រតិបត្តិការតាមបន្ទាត់ព្រំដែន ដើម្បីទប់ស្កាត់ការលួចឆ្លងដែនដោយខុសច្បាប់ ។ក្នុងនោះកម្លាំងសមត្ថកិច្ចបានឃាត់ជនសង្ស័យជាមេខ្សល់នាំឆ្លងដែនដោយខុសច្បាប់ប្រុស ស្រីចំនួន០៧ ស្រុកម៉ាឡៃចំនួន០៤នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនពលករឆ្លងដែនទៅប្រទេសថៃនិងនាំផ្លូវពលករពីថៃមកខ្មែរគេចវះពីសមត្ថកិច្ចឈរជើងនៅតាមបន្ទាត់ព្រំដែន ត្រូវបានកម្លាំងនគរបាលអធិការដ្ឋាននគរបាលស្រុកម៉ាឡៃនិងកម្លាំងនគរបាលការពារព្រំដែនគោកលេខ៨១៥ ឃាត់ខ្លួនជនសង្ស័យជាមេខ្សល់ចំនួន០៣នាក់ ស្រី០១នាក់ បាននាំពលករចំនួន០៩នាក់ឆ្លងដែនខុសច្បាប់ ក្នុងភូមិសាស្ត្រ ឃុំបឹងបេង មាន៖ ១/-ឈ្មោះ វង់ សារឿន ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ។ ២/-ឈ្មោះ សារិន ចាន់ម៉ៅ ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិដំបូកវិល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ។ ៣/-ឈ្មោះ ឃាត ខុន ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិឈើទាល ឃុំអូរស្រឡៅ ស្រុកម៉ាឡៃ ។

ចំណែកឯស្រុកថ្មពួកចំនួន០៣នាក់ ជាមេខ្សល់ ត្រូវបានកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៨០៧សហការជាមួយកម្លាំងសិករងខេត្តបន្ទាយមានជ័យឃាត់ខ្លួន ចំណុចជើងភ្នំដងរ៉ែក ស្ថិតក្នុងភូមិដងរ៉ែក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ប្រគល់ឲ្យកម្លាំងនគរបាលអធិការស្រុកថ្មពួក មាន៖ ១/-ឈ្មោះ ស្រិន រី ភេទប្រុស អាយុ៥៩ឆ្នាំ នៅភូមិធ្លក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក (នាំពលករ០១នាក់បំរុងឆ្លងដែនទៅថៃ) ។ ២/-ឈ្មោះ នាថ មនោ ភេទប្រុស អាយុ២០ឆ្នាំ ។ ៣/-ឈ្មោះ រ៉ាត សៃយ៉ាម ហៅឈី ភេទប្រុស អាយុ២៣ឆ្នាំ ទាំអ០២នាក់ នៅភូមិដងរ៉ែក ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក (បាននាំពលករខ្មែរមកពីថៃចំនួន០៦នាក់ ក្នុងនោះក្មេង០២នាក់ គេចពីសមត្ថកិច្ចនៅតាមព្រំដែន ដើម្បីរួចផុតពីការធ្វើចត្តាឡីស័ក ) ។

នៅក្រុងប៉ោយប៉ែត ជនសង្ស័យជាមេខ្សល់០១នាក់ បាននាំពលករ០១នាក់ឆ្លងដែនទៅថៃ ត្រូវបានកម្លាំងនគរបាលវរសេនាតូចការពារព្រំដែនគោកលេខ៩១១ ឃាត់នៅចំណុចដើមស្នួល ប៉ុស្តិ៍បឹងសាគូ ភូមិទំនប់ក៥ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ឈ្មោះ លី លីន ភេទប្រុស អាយុ៣៤ឆ្នាំ ស្នាក់នៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។

លោកស្រីឧត្តមសេនីយ៍ត្រី ឌី សុជាតិ ស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានបញ្ជាក់ថា៖ ដោយផ្អែកលើចម្លើយបំភ្លឺរបស់ជនរងគ្រោះជាពលករ និងចម្លើយសារភាពរបស់ជនសង្ស័យជាមេខ្សល់ ។ ជនសង្ស័យប្រុស ស្រី ចំនួន០៧នាក់ ត្រូវបានកម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បញ្ជូនខ្លួនទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់ហើយដែរ ៕

website_news/2021020303.txt · Last modified: 2021/03/02 14:46 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki