website_news:2021020304

ក្រុមការងារទទួល និងដឹកជញ្ជូនប្រជាពលករខ្មែរ ដែលបានវិលត្រឡប់មកពីប្រទេសថៃ របស់រដ្ឋបាលខេត្តសៀមរាប

https://information.gov.kh/ ចេញផ្សាយ ថ្ងៃទី ០១ ខែ មីនា ឆ្នាំ ២០២១

សៀមរាប៖ នៅថ្ងៃចន្ទ ទី០១ ខែមីនា ឆ្នាំ២០២១ នេះ បានរាយការណ៍ឱ្យដឹងថា មានប្រជាពលករខ្មែរ ដែលវិលត្រឡប់មកពីប្រទេសថៃ គិតត្រឹមម៉ោង ០៦៖០០នាទីល្ងាច ដែលចូលមកតាមច្រកអន្តរជាតិប៉ោយប៉ែត, ច្រករបៀងអូរបីជាន់ និងច្រករបៀងម៉ាឡៃ ខេត្តបន្ទាយមានជ័យ, ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ និងច្រកដូង ស្រុកកំរៀង ខេត្តបាត់ដំបង សម្រាប់ខេត្តសៀមរាប សរុបចំនួនមក ៦៦នាក់ ស្រី ២៩នាក់ ក្នុងនោះកុមារា ៨នាក់ កុមារី ៧នាក់ មានដូចខាងក្រោម៖

១- សម្រាប់ច្រកអន្តរជាតិប៉ោយប៉ែត៖ ចំនួន ០០នាក់ ស្រី ០០នាក់ កុមារា ០០នាក់ កុមារី ០០នាក់។

២- សម្រាប់ច្រករបៀងអូរបីជាន់៖ ចំនួន ១៤នាក់ ស្រី ៦នាក់ កុមារា ២នាក់ កុមារី ២នាក់។

៣- សម្រាប់ច្រករបៀងម៉ាឡៃ៖ ចំនួន ១៨នាក់ ស្រី ៦នាក់ កុមារា ១នាក់ កុមារី ១នាក់។

៤- សម្រាប់ច្រកអន្តរជាតិអូរស្មាច់÷ ចំនួន ៣៤នាក់ ស្រី ១៧នាក់ កុមារា ៥នាក់ កុមារី ៤នាក់។

៥- ច្រកដូង ស្រុកកំរៀង÷ ចំនួន ០០នាក់ ស្រីចំនួន ០០នាក់ កុមារាចំនួន ០០នាក់ កុមារីចំនួន ០០នាក់។

សូមបញ្ជាក់៖ ពួកគាត់ទាំង ៦៦នាក់ ត្រូវបានក្រុមការងារគ្រូពេទ្យដាក់មណ្ឌលចត្តាឡីស័ក, នៅសាលារៀន និងវិទ្យាល័យនានា ក្នុងខេត្តបន្ទាយមានជ័យចំនួន ៣២នាក់, ខេត្តបាត់ដំបង ចំនួន ០០នាក់ និងឧត្តរមានជ័យចំនួន ៣៤នាក់ ដើម្បីធ្វើការពិនិត្យសុខភាព និងយកសំណាក់៕ ដោយ៖ មន្ទីរព័ត៌មានខេត្តសៀមរាប ដោយ៖ ធូ កុសល

website_news/2021020304.txt · Last modified: 2021/03/02 14:48 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki