website_news:2021020306

ឆ្លងព្រំដែនតាមច្រកណាក៏ត្រូវតែធ្វើចត្តាឡីស័ក១៤ថ្ងៃសិន

https://kohsantepheapdaily.com.kh/ Banteay Meanchey ០២ ខែ មីនា ឆ្នាំ ២០២១ ម៉ោង ០៨:៥០

ខេត្តបន្ទាយមានជ័យ៖ យាយនិងចៅ២នាក់ត្រូវបានសមត្ថកិច្ចចម្រុះរួមមាននគរបាលការពារព្រំដែនគោក និងយោធាកងពលតូចលេខ៥១ ឈរជើងនៅបន្ទាត់ព្រំដែនក្នុងភូមិក្បាលស្ពាន១សង្កាត់ និងក្រុងប៉ោយប៉ែត ឃាត់យកទៅធ្វើចត្តាឡីស័កនៅព្រឹកថ្ងៃទី០១ មីនា ២០២១ ក្រោយពួកគាត់ទាំង២នាក់វិលត្រឡប់ពីទឹកដីថៃតាមច្រករបៀង។ ពួកគាត់ទាំង២នាក់ខាងលើ ម្នាក់ឈ្មោះស៊ូ ម៉េន អាយុ៥៨ឆ្នាំ និងម្នាក់ទៀតឈ្មោះរ៉ា រីអាយុ១៥ឆ្នាំ (ជាយាយនិងចៅ) រស់នៅភូមិព្រៃព្រិចសង្កាត់ប៉ោយប៉ែត។

លោកវរសេនីយ៍ត្រីរស់ពិសិដ្ឋនាយប៉ុស្តិបឹងសាគូនៃនគរបាលការពារព្រំដែនគោកលេខ៩១១ប្រាប់ថា យោងការសាកសួរស្ត្រីចំណាស់ខាងលើ ប្រាប់ថាគាត់និងចៅទើបវិលមកពីធ្វើការនៅផ្សាររុងក្លឿ(រើសអេតចាយ)។ ក្រោយសាកសួរយាយនិងចៅទាំង២នាក់ត្រូវបានកម្លាំងចម្រុះប្រគល់ឲ្យជំនាញដឹកតាមរថយន្តយោធាយកទៅសាលាបឋមសិក្សាព្រហ្មនិមិត្ត ដើម្បីឲ្យធ្វើចត្តាឡីស័កតាមវិធានការរបស់ក្រសួងសុខាភិបាល១៤ថ្ងៃ ៕

website_news/2021020306.txt · Last modified: 2021/03/02 14:52 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki