website_news:2021020307

មានបងប្អូនពលករខ្មែរនិយាយប្រាប់ខ្ញុំថា ពួកគាត់ជាង៣០នាក់ត្រូវខាងរោងចក្រគេអត់ដំណើរការតវីសាអោយ

https://www.facebook.com/PheaktraFanClub/ 01-03-2021

មើលជាតួយ៉ាង៖ មានបងប្អូនពលករខ្មែរនិយាយប្រាប់ខ្ញុំថា ពួកគាត់ជាង៣០នាក់ត្រូវខាងរោងចក្រគេអត់ដំណើរការតវីសាអោយ ដោយលើកហេតុផលថាពួកគាត់ជាមេប៉ះបោរនាំពលករបាតុកម្មកាលពីរឆ្នាំមុន ចុងក្រោយត្រូវគេបោះបង់ចោល ។

សំណួរសួរថា៖តើផលប្រយោជដែលពួកគាត់ជាង៣០នាក់នេះទាមទារអោយពលករដ៏ទៃទៀតរាប់ពាន់នាក់ ដែលរងការគៀបសង្កត់កាលពីលើកមុននោះ ទទួលបានដំណោះស្រាយនោះជារឿងខុសឬ បានជាធ្វើបាបពួកគាត់ដូច្នេះ..? ហឺ! នេះហើយហេតុផលដែលពលករខ្មែរភាគច្រើនមិនចង់នាំរឿងដាក់ខ្លួន ធ្វើដើម្បីប្រយោជន៍រួមប៉ុន្តែរត្រូវរងគ្រោះតែម្នាក់ឯង នេះហើយជីវិតស្រុកថៃបងប្អូនធ្វើល្អមិនសូវបានទទួលផលល្អទេ សុខចិត្ដធ្វើឆ្កូតធ្វើឡប់ទើបនៅបានសុខ ។ ស៊ូស៊ូបងប្អូននៅថៃ ភក្ត្រា ពលករខ្មែរ

website_news/2021020307.txt · Last modified: 2021/03/02 14:55 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki