website_news:2021020401

ពលករខ្មែរឆ្លងដែនពីប្រទេសថៃចំនួន៤០នាក់ ត្រូវកម្លាំងកងពលតូចថ្មើរជើងលេខ៥៣ ឃាត់ខ្លួនបញ្ជូនទៅឲ្យសមត្ថកិច្ច ដើម្បីធ្វើចត្តាឡីស័ក

https://khmernote.com.kh/news/ March 31, 2021 srey nuch

ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានបញ្ជាក់ឲ្យដឹងថា ពលករខ្មែរចំនួន៤០នាក់ លួចឆ្លងដែនមកពីប្រទេសថៃ ត្រូវបានកងកម្លាំងវរសេនាតូចលេខ៥៣៣ កងពលតូចថ្មើរជើងលេខ៥៣ សហការជាមួយកម្លាំងនគរបាលការពារព្រំដែនគោកលេខ៨១៧ និងកម្លាំងផ្នែកសឹករងស្រុកសំពៅលូន ល្បាតតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្រ្តស្រុកសំពៅលូន បានឃាត់ខ្លួនបន្ទាប់ពីពួកគេលួចឆ្លងដែនខុសច្បាប់ពីប្រទេសថៃ។ ក្នុងចំណោមពលករឆ្លងដែនពីប្រទេសថៃ ចំនួន៤០នាក់នោះ ប្រុសចំនួន១៦នាក់ ស្រីចំនួន១៩នាក់ និងនិងកុមារចំនួន៥នាក់។ បច្ចុប្បន្នពួកគេត្រូវបាន បញ្ជូនទៅមណ្ឌលចត្តាឡីស័កនៅស្រុកសំពៅលូន ខេត្តបាត់ដំបង ៕

website_news/2021020401.txt · Last modified: 2021/04/02 12:22 by Toch Kimheak

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki